VOV WorldVOV World
Qatar អនុវត្តគំរោងការណ៍កសាងផ្ទះចំនួន ១ ពាន់ខ្នង់នៅតំបន់ Gaza ឡើងវិញ
11/03/2015 09:56
(VOVworld) – នាថ្ងៃទី ១០ មិនា លោក Mohammad al-Amadi អ្នកប្រមុខគណៈកម្ម ការ Qatar ទទួលបន្ទុកការកសាងឡើង វិញតំបន់ Gaza របស់ប៉ាឡេស្ទីនបានឲ្យដឹងថា៖ ប្រទេសនេះ បានចាប់ផ្តើមគំរោងការណ៍កសាងឡើងវិញផ្ទះចំនួន ១ ពាន់ នង់ដែលត្រូវបំផ្លិចបំផ្លាញនៅតំបន់ Gaza ​ក្នុងការប៉ះទង្កេចនា ឆ្នាំទៅមិញ។
Qatar អនុវត្តគំរោងការណ៍កសាងផ្ទះចំនួន ១ ពាន់ខ្នង់នៅតំបន់ Gaza ឡើងវិញ
Qatar អនុវត្តគំរោងការណ៍កសាងផ្ទះចំនួន ១ ពាន់ខ្នង់នៅតំបន់ Gaza ឡើងវិញ (Image: VNA) (VOVworld) – នាថ្ងៃទី ១០ មិនា លោក Mohammad al-Amadi អ្នកប្រមុខគណៈកម្ម ការ Qatar ទទួលបន្ទុកការកសាងឡើងវិញតំបន់ Gaza របស់ប៉ាឡេស្ទីនបានឲ្យ ដឹងថា៖ ប្រទេសនេះបានចាប់ផ្តើមគំរោងការណ៍កសាងឡើងវិញផ្ទះចំនួន ១ ពាន់ខ្នង់ដែលត្រូវបំផ្លិចបំផ្លាញនៅតំបន់  Gaza ​ក្នុងការប៉ះទង្កេចនាឆ្នាំទៅមិញ។ នេះគឺជាផ្នែកមួយ ក្នុងកញ្ចប់ផំនួយដោយមានតំលៃ ១ ពាន់លានដុល្លាអាមេរិក​ ដែល Qatar  បានសន្យាមុននេះ។ លោក Amadi បានឲ្យដឹងថា៖ ផែនការពោលខាង លើ​ត្រូវបានចាប់ផ្តើមអនុវត្ត បន្ទាប់ពី រដ្ឋអំណាចរបស់អ៊ីស្រាអែលបានអនុញ្ញត្តិ ឲ្យរថយន្ត ចំនួន ៤ គ្រឿងដឹកជញ្ជូនស៊ីម៉ង់ចូលក្នុងតំបន់ Gaza។ ក្នុងព្រឹត្តិការណ៍ ទាក់ទិនមួយ ទៀត សហភាពអឺរ៉ុប  (EU) បានឲ្យដឹងថា៖ នាថ្ងៃទី ១០ មិនា អ៊ីស្រាអែលបានបំផ្លិច ចោលទីប្រជុំជនបណ្តោះអាសន្នសំរាប់ជនអារ៉ាប់ដែល EU បានផ្តល់ជំនួយនៅភាគខាងកើត Jerusalem ព្រមទាំង ថ្កោលទោសយ៉ាងខ្លាំងក្លា ទង្វើរនេះរបស់រដ្ឋអំណាហ្ស៊ីប៕