VOV WorldVOV World
អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong ជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតនៅស្រុក Mu Cang Chai
30/09/2018 09:07
(VOVWORLD) -ដោយអនុវត្តន៍កម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតមុននឹងសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤ នាថ្ងៃទី២៩ ខែកញ្ញា លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមវៀតណាម ដឹកនាំគណៈប្រតិភូសមាជិកសភាមណ្ឌល Yen Bai បានជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតនៅស្រុក Mu Cang Chai។
អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong ជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតនៅស្រុក Mu Cang Chai
 លោក Tran Quoc Vuong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតជាជនជាតិភាគតិចនៅស្រុក Mu Cang Chai នៅក្នុងជំនួបនេះ លោក Tran Quoc Vuong បានស្នើឲ្យខេត្ត Yen Bai និងស្រុក Mu Cang Chai យកចិត្តទុកដាក់ ជួយ ឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ខិតខំប្រឹងប្រែងរួចផុតពីភាពក្រីក្រ កាត់ បន្ថយអត្រាគ្រួសារក្រីក្រ។ លោកក៏សំណូមពរឲ្យអាជ្ញាធរតំបន់ ត្រូវធ្វើឲ្យបានល្អ ថែមទៀតនូវការងារសុខុមាលភាពសង្គម និងកសាងជនបទថ្មីផងដែរ៕