VOV WorldVOV World
អធិការបតីអាល្លឺម៉ង់ទទួលស្គាល់ថា មានកំហុសក្នុងគោលនយោបាយស្ដីអំពីជនភៀសខ្លួន
31/08/2016 08:51
(VOVworld) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឡើងសម្លេងជាលើកដំបូងដោយទទួល ស្គាល់នូវកំហុសរបស់ប្រទេសអាល្លឺម៉ង់និយាយដោយ ឡែកនិងសហភាពអឺរ៉ុប (EU) និយាយរួមក្នុងប៉ុន្មាន ឆ្នាំកន្លងទៅដែលទាក់ទិនដល់គោលនយោបាយស្ដីអំពីជនភៀសខ្លួន។
អធិការបតីអាល្លឺម៉ង់ទទួលស្គាល់ថា មានកំហុសក្នុងគោលនយោបាយស្ដីអំពីជនភៀសខ្លួន
(VOVworld) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឡើងសម្លេង ជាលើកដំបូងដោយទទួលស្គាល់នូវកំហុសរបស់ប្រទេសអាល្លឺម៉ង់និយាយដោយ ឡែកនិងសហភាពអឺរ៉ុប (EU) និយាយរួមក្នុងប៉ុន្មានឆ្នាំកន្លងទៅដែលទាក់ទិនដល់ គោលនយោបាយស្ដីអំពីជនភៀសខ្លួន។ឆ្លើយសម្ភាសន៍សារព័ត៌មាន នាថ្ងៃទី៣១ សីហា លោកស្រី Merkel បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤និងឆ្នាំ២០០៥ បាន មានជនភៀសខ្លួនជាច្រើនទៅកាន់អឺរ៉ុបហើយ ប៉ុន្តែទ្វីបអឺរ៉ុបបានទុកឲ្យអេស្ប៉ាញ់ និងប្រទេសនានានៅព្រំដែន EU ដោះស្រាយបញ្ហានេះដោយខ្លួនឯង។ក្រោយនោះ  បែកឡាំងបានបដិសេធកំណែទម្រង់ចាំបាច់របស់ EU ដូចជាការបែងចែក ជនភៀសខ្លួនឬកិច្ចការពារព្រំដែនក្រៅ EU ដោយសារព្រួយបារម្ភថា ប្រការនោះ អាចរំលោភទៅលើអធិបតេយ្យភាពជាតិ។ ទាក់ទិនដល់ករណីវាយប្រហារភេរវកម្មជាច្រើននាពេលកន្លងទៅនៅ អាល្លឺម៉ង់និងអឺរ៉ុប អធិការបតីលោកស្រី Merkel បានទទួលស្គាល់នូវចំណាប់ អារម្មណ៍អស្ថិរ ភាពនិងព្រួយបារម្ភក្នុងប្រជាជន អំពីលទ្ធភាពដែលពួកភេរវករ អាចបន្លំចូលក្នុងរលក ជនចំណាកស្រុកទៅកាន់អឺរ៉ុប។ប៉ុន្តែ លោកស្រីរូបនេះបាន ច្រានចោលទំនាក់ ទំនងផ្ទាល់រវាងជនភៀសខ្លួននិងលទ្ធិភេរវកម្មដែរ៕