VOV WorldVOV World
អធិការបតីអាល្លឺម៉ង់នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែឧសភាខាងមុខ
17/03/2017 08:25
(VOVworld) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចនៅរុស្ស៊ីនា ថ្ងៃទី២ ឧសភា ខាងមុខ។នេះជាដំណើរទស្សនកិច្ច ជាន់ខ្ពស់ទ្វេភាគីដំបូងរវាងប្រទេសទាំងពីរចាប់ពីឆ្នាំ ២០១៤មក។
អធិការបតីអាល្លឺម៉ង់នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែឧសភាខាងមុខ
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖Internet) (VOVworld) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងអញ្ជើញទៅ  បំពេញទស្សនកិច្ចនៅរុស្ស៊ីនាថ្ងៃទី២ ឧសភា ខាងមុខ។នេះជាដំណើរទស្សនកិច្ច ជាន់ខ្ពស់ទ្វេភាគីដំបូងរវាងប្រទេសទាំងពីរចាប់ពីឆ្នាំ២០១៤មក។សេចក្ដីប្រកាស ពោលខាងលើត្រូវបានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាំចេញនៅក្នុង សន្និ សីទកាសែតបន្ទាប់ពីជំនួបជាមួយអភិបាលរដ្ឋ Bavaria របស់អាល្លឺម៉ង់លោក Horst  Seehofer។តាមសារព័ត៌មានលោកខាងលិចថា ដំណើរទស្សនកិច្ចលើកនេះគ្រោង នឹងផ្ដោតទៅលើវិបត្តិអ៊ុយក្រែន បទដាក់ទណ្ឌកម្មរបស់ EU ទៅលើ រុស្ស៊ី និងទំនាក់ ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  មុននោះ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក  Sigmar Gabriel ប្រធានាធិបតីលោក Putin បានប្រកាសថា រុស្ស៊ីរង់ចាំដំណើរទស្សន កិច្ច របស់លោកស្រី Merkel ព្រមទាំងសង្កត់ធ្ងន់ថា ភារកិច្ចរួមរបស់ប្រទេសទាំងពីរគឺ  ស្ដារប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ៕