អេហ្ស៊ីបចាប់ផ្ដើមការជួបសន្ទនាជាតិអំពីដំណើរការអន្តរកាល
20/12/2013 10:24
Vovworld-ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការ al Ahram របស់អេហ្ស៊ីបនាថ្ងៃទី២០ធ្នូបានឲ្យដឹងថា ប្រធានាធិបតីបណ្ដោះអាសន្នអេហ្ស៊ីបលោក Adly Mansour នាថ្ងៃទី១៩ធ្នូបានចាប់ផ្ដើមការជួបសន្ទនាជាតិដែលទាក់ទិនដល់ការផ្លាស់ប្តូរដំណើរការអន្តរកាលដោយកងទ័ពដាក់ចេញ។

ប្រធានាធិបតីបណ្ដោះអាសន្នអេហ្ស៊ីបលោក Adly Mansour (AFP) Vovworld-ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការ al Ahram របស់អេហ្ស៊ីបនាថ្ងៃទី ២០ធ្នូបានឲ្យដឹងថា ប្រធានាធិបតីបណ្ដោះអាសន្នអេហ្ស៊ីបលោក Adly Mansour នាថ្ងៃទី១៩ធ្នូបានចាប់ផ្ដើមការជួបសន្ទនាជាតិដែលទាក់ទិនដល់ការផ្លាស់ប្តូរ ដំណើរការអន្តរកាលដោយកងទ័ពដាក់ចេញ។ តាមនោះប្រជាជនអេហ្ស៊ីបនឹង ទៅបោះឆ្នោតក្នុងការបោះប្រជាមតិអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនា ថ្ងៃទី១៤និងទី១៥មករាឆ្នាំ២០១៤ជំនួសឲ្យរដ្ឋធម្មនុញ្ញដែលបានតាក់តែងនាឆ្នាំ ទៅមិញក្រោមរដ្ឋអំណាចរបស់អតីតប្រធានាធិបតីលោក Mohamed Morsi។ ការ បោះប្រជាមតិលើកនេះបានចាត់ទុកជាជំហានសំខាន់សំរាប់ដំណើរការ ប្រជាធិបតេយ្យនិងបន្ទាប់នោះគឺការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភានា សរទៈរដូវឆ្នាំ២០១៤។ ចូលរួមការជួបសន្ទនានេះមានដំណាងរបស់ចលនាបដិវត្តន៍យុវជនគណបក្សនយោបាយនិងគណបក្សបោះឆ្នោតដោយប្រជាជន៕
Related







