អេហ្ស៊ីបនិងហ្ស៊កដានីសហការជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីន
17/03/2017 07:29
(VOVworld) - អេហ្ស៊ីបនិងហ្ស៊កដានីកំពុងសហប្រតិ បតិ្តការជាមួយរដ្ឋអំណាច ប៉ាឡេស្ទីនដើម្បីជំរុញការ បង្កើតរដ្ឋប៉ាឡេស្ទីនដោយមានរដ្ឋធានីជា Jerusalem ខាងកើត។

រដ្ឋមន្រ្តី ការបរទេសប្រទេសម្ចាស់ផ្ទះលោក Sameh Shoukry (ខាងឆ្វេង) និង សមភាគីហ្ស៊កដានី លោក Ayman Al-Safadi នៅជំនួបមួយកាលពីខែកុម្ភៈឆ្នាំ២០១៧ (រូបថត៖Getty) (VOVworld) - អេហ្ស៊ីបនិងហ្ស៊កដានីកំពុងសហប្រតិបតិ្តការជាមួយរដ្ឋអំណាច ប៉ាឡេស្ទីនដើម្បីជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីនដោយមានរដ្ឋធានីជា Jerusalem ខាង កើត។នៅក្នុងសន្និសីទកាសែតរួមនាថ្ងៃទី១៦ មិនា នៅទីក្រុង Cairo រដ្ឋមន្រ្តីការបរ ទេសប្រទេសម្ចាស់ផ្ទះលោក Sameh Shoukry និងសមភាគីហ្ស៊កដានីលោក Ayman Al-Safadi ឲ្យដឹងថា ដំណោះស្រាយរដ្ឋចំនួន២សំដៅដោះស្រាយ វិបត្តិនៅមជ្ឈឹម បូព៌ារវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនគឺជាផ្លូវតែមួយគត់ដែលនាំមកនូវសន្តិភាពនិង ស្ថិរភាពនៅតំបន់។អ្នកការទូតទាំងពីររូបនេះសន្យាថា នឹងជំរុញការ ខំប្រឹងប្រែង សំដៅបង្កើតរដ្ឋប៉ាឡេស្ទីន ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តគាំទ្រការ កសាងតំបន់ Gaza ឡើងវិញ ក៏ដូចជាជួយឧបត្ថម្ភជនក្រីក្រ ប៉ាឡេស្ទីនផងដែរ៕
Related






