VOV WorldVOV World
អេហ្ស៊ីបប្រកាសអនុវត្តស្ថានភាពអាសន្ត
28/01/2013 10:05
(VOVworld) – នាថ្ងៃទី ២៧ មករា ប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi បានប្រកាសអនុវត្តស្ថានភាព អាសន្តនិងបម្រាមគោចរណ៍ នៅទីក្រុងចំនួន ៣ គឺ៖ Said Suez និង Ismailia ក្នុងរយៈពេល ៣០ ថ្ងៃ។
អេហ្ស៊ីបប្រកាសអនុវត្តស្ថានភាពអាសន្ត
(VOVworld) – នាថ្ងៃទី ២៧ មករា ប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi បានប្រកាសអនុវត្តស្ថានភាពអាសន្តនិងបម្រាមគោចរណ៍ នៅទីក្រុងចំនួន ៣ គឺ៖ Said Suez និង Ismailia ក្នុងរយៈពេល ៣០ ថ្ងៃ។ ពីព្រោះ រលកអំពើហឹង្សានៅទីនេះ បានធ្វើឲ្យមនុស្សនចំនួន ៥០ នាក់ត្រូវស្លាប់ ក្នុងរយៈពេល​ ៣ ថ្ងៃ កន្លងមក។ ប្រធា នាធិបតី Morsi ក៏បានអំពាវនាវឲ្យភាគីប្រឆាំងចូលរួមការសន្ទនាសំដៅដោះស្រាយ ស្ថានភាពនាបច្ចុប្បន្ន ក៏ដូចជា ជំរុញដំណើរប្រជាធិបតេយ្យនៅ អេហ្ស៊ីប។ ប៉ុន្តែ ភាគីប្រឆាំងគ្មានកាយវិការសកម្មណាមួយឡើយ។ តំណាងនៃ ភាគីប្រឆាំងគឺ រណស្សិសង្គ្រោះជាតិ ដែលបានដាក់សំណើរមួយចំនួនចំពោះ ប្រធានាធិបតី អេហ្ស៊ី ក្នុងនោះមានការបង្កើតគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលសង្គ្រោះជាតិ។ ភាគីប្រឆាំងបានព្រមានទៀតថា៖ គេនឹងដំណើរ ការធ្វើប៉ាតុកម្មតទៅទៀត បើសិនជា ប្រធានាធិបតី Morsi មិនឆ្លើយតបនឹង សំណើរពោលខាងលើ៕

More