VOV WorldVOV World
អេហ្ស៊ីបអនុញត្តិឲ្យស្ថានទូតបរទេសចំនួន ៦០ ឃ្លាំមើលការបោះឆ្នោតរដ្ឋសភា
10/10/2015 07:39
(VOVworld) – នាថ្ងៃទី ៩ តុលា អ្នកនាំពាក្យគណៈកម្មា ធិការរៀបចំការបោះឆ្នោតកំពូលអេហ្ស៊ីប (HEC) លោក Amr Marwan បានឲ្យដឹង ថា៖ HEC បានឯកភាពជាមួយ សំណើររបស់ស្ថានទូតបរទេសចំនួន ៦០ ក្នុងការ ឃ្លាំមើល ការបោះឆ្នោតរដ្ឋសភានៃប្រទេសនេះ ដែលគ្រោងនឹង ចាប់ផ្តើមពីថ្ងៃទី ១៧ តុលា ខាងមុខ។
អេហ្ស៊ីបអនុញត្តិឲ្យស្ថានទូតបរទេសចំនួន ៦០ ឃ្លាំមើលការបោះឆ្នោតរដ្ឋសភា
អេហ្ស៊ីបអនុញត្តិឲ្យស្ថានទូតបរទេសចំនួន ៦០ ឃ្លាំមើលការបោះឆ្នោតរដ្ឋសភា (Image: VNA) (VOVworld) – នាថ្ងៃទី ៩ តុលា អ្នកនាំពាក្យគណៈកម្មា ធិការរៀបចំការបោះឆ្នោត កំពូលអេហ្ស៊ីប (HEC) លោក Amr Marwan បានឲ្យដឹង ថា៖  HEC បានឯកភាព ជាមួយសំណើររបស់ស្ថានទូតបរទេសចំនួន ៦០ ក្នុងការ ឃ្លាំមើលការបោះឆ្នោត រដ្ឋសភានៃប្រទេសនេះ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១៧ តុលា ខាងមុខ។ តាមលោក  Amr Marwan  ថា៖ ក្នុងចំណោមស្ថានទូត បរទេសពោលខាងលើ  មានស្ថានទូតអាមេរិករួមជាមួយស្ថានទូតរបស់បណ្ដាប្រ ទេសអាស៊ីនិងសហ ភាពអឺរ៉ុប (EU)។ តាមគំរោង មានអង្គការក្រៅរដ្ឋាភិបាល (NGO)​ ចំនួន ៨៧ ចូលរួមការឃ្លាំមើលនេះ។ ក្រៅពីនោះ មានទីភ្នាក់ងារសារ ព័ត៌មានចំនួន ៤៤ ស្ថាប័នផ្សព្វផ្សាយចំនួន ១៣ រួមជាមួយអ្នកយកព័ត៌មាន​បរទេសចំនួន ៧៦៨ នាក់ផ្សាយព័ត៌មានអំពីការបោះឆ្នោតលើកនេះ៕   

More