អគ្គលេខា Nguyen Phu Trong៖សារព័ត៌មានជាអាវុធដ៏មុតរួមចំណែកក្នុងការបង្កើតសាធារណៈមតិសង្គមស្អាតស្អំ
09/08/2015 08:42
Vovworld-ថ្លែងមតិនៅមហាសន្និបាតទូទាំងប្រទេសលើក ទី១០សមាគមអ្នកកាសែតវៀតណាមនាព្រឹកថ្ងៃទី៩ សីហានៅក្រុងហាណូយ

អគ្គលេខា Nguyen Phu Trong៖សារព័ត៌មានជាអាវុធដ៏មុតរួមចំណែកក្នុងការបង្កើតសាធារណៈមតិសង្គមស្អាតស្អំ(VNP) Vovworld-ថ្លែងមតិនៅមហាសន្និបាតទូទាំងប្រទេសលើកទី១០សមាគមអ្នក កាសែតវៀតណាមនាព្រឹកថ្ងៃទី៩សីហានៅក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាមលោក Nguyen Phu Trong បានលើកដម្កើងរាល់ការរួមចំណែកដ៏ធំធេង របស់សារព័ត៌មានទូទាំងប្រទេសក៏ដូចជារបស់សមាគមអ្នកកាសែតវៀតណាមនា ពេលកន្លងទៅ។ ជួរអ្នកធ្វើកាសែតត្រូវជ្រួចជ្រាបពេញលេញជ្រាលជ្រៅថែមទៀត នូវទស្សនៈសារព័ត៌មានអាវុធដ៏មុតជាឧបករសក្តិសិដ្ឋរបស់បក្សលើសមរភូមិ សតិអារម្មណ៍រួមចំណែកក្នុងការបង្កើតសាធារណៈមតិសង្គមស្អាតស្អំ។ ស្ដីពី សកម្មភាពរបស់សមាគមវៀតណាមនាពេលខាងមុខ អគ្គលេខា Nguyen Phu Trong បានស្នើរថា៖ “សមាគមអ្នកកាសែតគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ថែមទៀតទៅលើ ភារកិច្ចសាមគ្គីភាពប្រមូលផ្ដុំសមាជិកសមាគមជំរុញការរៀនសូត្រនិងធ្វើតាមគំរូ សីលធម៍លោកប្រធានហូជីមិញផ្សាភ្ជាប់នឹងការអនុវត្តការកំណត់សីលធម៍អ្នក កាសែតវៀតណាម។ សហការជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចស្ថាប័នសារ ព័ត៌មានមូលដ្ឋានបណ្ដុះបណ្ដាលដើម្បីលើកកំពស់ដោយឥតឈប់ឈរតួនាទី គុណភាពប្រសិទ្ធិភាពសកម្មភាពរបស់សមាគម៕”
Related







