អគ្គលេខា Nguyen Phu Trong ចូលរួមសន្និសីទបូកសរុបការងារ យោធានិងការពារប្រទេសឆ្នាំ ២០១៣
28/12/2013 10:45
(VOVworld) – នាព្រឹកថ្ងៃទី ២៨ ធ្នូ សន្និសីទបូកសរុបការងារ យោធានិងការពារប្រទេសឆ្នាំ ២០១៣ បានប្រារព្ធឡើង នៅទីក្រុងហារណូយ។

អគ្គលេខា Nguyen Phu Trong ចូលរួមសន្និសីទបូកសរុបការងារយោធានិងការពារប្រទេសឆ្នាំ ២០១៣ (Image: VOV) (VOVworld) – នាព្រឹកថ្ងៃទី ២៨ ធ្នូ សន្និសីទបូកសរុបការងារយោធានិងការពារប្រទេស ឆ្នាំ ២០១៣ បានប្រារព្ធឡើងនៅទីក្រុងហារណូយ។ ថ្លែងមតិនៅទីនេះ អគ្គលេខាគណៈ កម្មាធិ ការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងជាលេខា គណៈកម្មាធិការយោធាមជ្ឈឹមបានលើកច្បាស់ភារកិច្ចដែលត្រូវបានដាក់ចេញចំពោះ បក្សទាំងមូលកងទ័ព ទាំងមូលនិងប្រជាជនទាំងមូលនិងប្រព័ន្ធនយោបាយក្នុងឆ្នាំ ២០១៤ គឺ៖ “យើងត្រូវកសាងកងទ័ពរឹងមាំខាងនយោបាយសតិអារម្មណ៍ ជាពិសេស ត្រូវស្មោះត្រង់ ចំពោះ បុព្វហេតុបដិវត្តន៍របស់បក្សរបស់ប្រជាជន ព្រមទាំង លើកកំពស់ការទទួលខុស ត្រូវក្នុងការ អនុវត្តភារកិច្ចដែលបានប្រគល់។ កម្មាភិបាលយុទ្ធជនត្រូវរក្សាសិលធម៌ប្រតិ បត្តិតាមច្បាប់ ម្ចាស់ការក្នុងការប្រយុទ្ធប្រឆាំងនឹងឧបាយកល “ការប្រែប្រួលសន្តិភាវូបនី យកម្ម” របស់បណ្ដាអនុភាព អមិត្តលើវិស័យសតិអារម្មណ៍វប្បធម៌។” អគ្គលេខា Nguyen Phu Trong ក៏បានស្នើឲ្យកងទ័ពប្រជាជនវៀតណាមអនុវត្តសេចក្តី សម្រេចចិត្តមជ្ឈឹមបក្សលើកទី ៨ (នីតិកាលទី ១១) អំពីយុទ្ធសាស្ត្រការពារប្រទេស ក្នុងស្ថានភាពថ្មី។ ក្រៅពីនោះ អគ្គលេខាបក្សមានគោលបំណងកងទ័ពបន្តគួបផ្សំជិត ស្និតជាមួយ ប្រជាជន។ “កងទ័ពប្រជាជនវៀតណាមត្រូវធ្វើល្អភារកិច្ចជំរុញការងារឃោនាប្រជាជនម្ចាស់ការ សហការ ជាមួយគណៈកម្មាធិការបក្សរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បណ្ដាអង្គការនយោ បាយសង្គម ចូលរួម កសាងមូលដ្ឋាននយោបាយនៅតំបន់រឹងមាំ ជាដើម។ ក្រៅពីនោះ កងទ័ពប្រជាជនត្រូវជួយ ឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍ផលិតកម្មនិងកាត់បន្ថយភាព ក្រីក្រ ទៀតផង៕”
Related
More




