អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាគណបក្សវឌ្ឍន៍ភាពនិងសង្គមនិយម Morocco
16/04/2014 10:22
Vovworld-នាថ្ងៃទី១៥មេសានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយអគ្គលេខាគណបក្សវឌ្ឍន៍ភាពនិងសង្គមនិយម Morocco (PPS)

អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាគណបក្សវឌ្ឍន៍ភាពនិងសង្គមនិយម Morocco (VOV) Vovworld-នាថ្ងៃទី១៥មេសានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយអគ្គលេខាគណ បក្សវឌ្ឍន៍ភាពនិងសង្គមនិយម Morocco (PPS) លោក Nabil Benabdallah Nabil Benabdallah ដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាម។ អគ្គលេខាលោក Nguyen Phu Trong បានអះអាង ថាវៀតណាមជានិច្ចកាលគោរពនិងមានបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសអាហ្វ្រីក ក្នុងនោះមានព្រះរាជាណាចក្រ Morocco ផង សម្ដែង បំណងប្រទេសទាំងពីរនឹងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការនិងមានគោល នយោបាយយន្តការនិងមូលដ្ឋានកត្តិយុតសមស្របដើម្បីបង្កលក្ខណៈ លើកទឹកចិត្ត អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្មជាដើម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ មុននោះគណៈប្រតិភូជាន់ខ្ពស់គណៈបក្សវឌ្ឍនភាពនិងសង្គមនិយម Morocco បានជួបចរចារជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម។ ភាំគីទាំងពីរ បានរាយការណ៍ជាមួយគ្នាអំពីស្ថានភាពរបស់បក្សនីមួយៗ ផ្លាស់ប្តូរមតិអំពីបញ្ហា អន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា ពិភាគ្សាវិធានការសំដៅជំរុញនិងបើកទូលាយ ថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការប្រពៃណីរវាងបក្ស ទាំងពីររដ្ឋទាំងពីរ៕
Related
More




