VOV WorldVOV World
អគ្គលេខា Nguyen Phu Trong បន្តដំណើរទស្សនកិច្ចនៅគុយបា
11/04/2012 09:00
(VOVworld)-នាថ្ងៃទី ១១ មេសា អគ្គលេខាគណៈកម្មា ធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បន្តដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសា ធារណៈរដ្ឋគុយបា។
អគ្គលេខា Nguyen Phu Trong បន្តដំណើរទស្សនកិច្ចនៅគុយបា
នាថ្ងៃទី ១១ មេសា អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បន្តដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋគុយបា ។បន្ទាប់ពីធីទទួល ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១០ មេសារ អគ្គលេខា Nguyen Phu Trong បានមានជំនួបចរចារជាមួយលេខាទី ១ គណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្ត គុយបា Raul Castro Ruz។ថ្នាក់ដឹកនាំវៀតណាមនិងគុយបាទាំង ២ រូប បាន ឯកភាព នឹងបង្កើនបណ្ដាការជួបប្រាស្រ័យជាន់ខ្ពស់ កាផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងបទ ពិសោធន៍គ្រប់គ្រងសេដ្ឋកិច្ច-សង្គម ការកសាងបក្សរ បង្កើនការជួបប្រាស្រ័យប្រជា ជនវៀតណាម-គុយបា ឲ្យខ្លាំងក្លាថែមទៀត។ ភាគីទាំង២បានឯកភាពនឹងរៀបចំប្តូរ វេលបណ្ដាសិក្ខាសាលាទ្រឹស្តីរួមរវាងបក្សទាំង២ អំពីប្រធានបទនានា ដែលភាគីទាំង ២យកចិត្តទុកដាក់ដូចគ្នា។ ស្តីពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់ភាគីទាំង២អះអាងនូវ ការចាំបាច់និងតំលៃដ៏ឧត្តុង្តឧត្តមរបស់សង្គមនិយម ក្នុងការធានាគោលដៅអភិវឌ្ឍន៍ ចីរភាព ដើម្បីមនុស្ស។ នារសៀលថ្ងៃដ៏ដែល អគ្គលេខា Nguyen Phu Trong និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមបានមកដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធវីរជន គុយបា Jose Marti។ នាយប់ថ្ងៃនេះដែរ នៅវិមាន Cubanacan គណៈកម្មាធិការមជ្ឃឹម បក្សកុម្មុយនិស្តគុយបា ក្រុមប្រឹក្សាររដ្ឋនិងក្រុមប្រឹក្សារគណៈរដ្ឋមន្ត្រីនៃសាធារណៈរដ្ឋ គុយបាបានរៀបចំពិធីជប់លៀងដ៏មហោឡារឹកស្វាគម អគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម៕ អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បន្តដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋ គុយបា។

More