អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវស៊ីរីអនុវត្តផែនការសន្តិភាព។
29/03/2012 10:37
អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban ki Moon នាថ្ងៃទី២៨មិនាបានអំពាវនាវប្រធានាធិបតីស៊ីរី Bashar Al-Assad អនុវត្តផែនការសន្តិភាព៦ខដោយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់ Kofi Annan លើកឡើង។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវស៊ីរីអនុវត្តផែនការសន្តិភាព។ VOV-អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban ki Moon នាថ្ងៃទី២៨មិនា បានអំពាវនាវប្រធានាធិបតីស៊ីរី Bashar Al-Assad អនុវត្តផែនការសន្តិភាព៦ខ ដោយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់ Kofi Annan លើកឡើង។ ក្នុងពេលនោះវ៉ាស៊ីងតោនបានបន្តបង្កកំលាំងគាបសង្កត់ ទៅលើដាម៉ាស់។ ក្រសួងការបរទេសអាមេរិកបានចោទប្រកាន់ប្រធានាធិបតី Assad មិនសំរេចកិច្ចសន្យាគោរពផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ដោយសារគ្មានការបោះជំហានចាំបាច់ដើម្បីអនុវត្តផែនការ សន្តិភាព។ ការពិនិត្យនេះត្រូវបានលើកឡើងក្នុងកាលៈទេសៈរដ្ឋមន្ត្រីការបរទេស អាមេរិក HillaryClinton ត្រៀមទៅចូលរួមសន្និសិទ “បណ្ដាមិត្តរបស់ ស៊ីរី” ដែលនឹង បានរៀបចំនៅអ៊ីស្តាប៊ុល-ទួរគីនាថ្ងៃទី១មេសាខាងមុខ៕
Related





