VOV WorldVOV World
អគ្គលេខាធិការថ្មីលោក Antonio Guterres សន្យាកែទម្រង់អ.ស.ប
13/12/2016 08:02
(VOVworld) - នាព្រឹកថ្ងៃទី១២ ធ្នូ អតីតនាយករដ្ឋមន្រ្តី ព័រទុយហ្គាល់លោក Antonio Guterres បានអញ្ជើញធ្វើ សច្ចាប្រណិធានទទួលតំណែងជាអគ្គលេខាធិការ ជំនាន់ទី៩របស់អ.ស.ប។
អគ្គលេខាធិការថ្មីលោក Antonio Guterres សន្យាកែទម្រង់អ.ស.ប
អគ្គលេខាធិការជំនាន់ទី៩របស់អ.ស.បលោក Antonio Guterres (រូបថត៖ AFP/TTXVN) (VOVworld) - នាព្រឹកថ្ងៃទី១២ ធ្នូ អតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់លោក Antonio Guterres បានអញ្ជើញធ្វើសច្ចាប្រណិធានទទួលតំណែងជាអគ្គលេខាធិការជំនាន់ទី៩របស់អ.ស.ប។ថ្លែងមតិនៅទីនេះ លោក Antonio Guterres សន្យាថា នឹង អនុវត្តន៍កំណែទម្រង់ដើម្បីធានាឲ្យអ.ស.បអាចធ្វើសកម្មភាពយ៉ាង លឿន មាន ប្រសិទ្ធភាពនិងមានទិន្នផល។លោក Guterres ត្រូវបានចាត់ទុកថា នឹងជួបការ លំបាកសាកល្បងមិនតិចតួចក្នុងអាណត្តិរបស់ខ្លួន។លោកត្រូវស្វែងរកការមូលមតិ គ្នានៅកំរិតជាក់លាក់មួយនៅក្រុមប្រឹក្សាសន្តិសុខអំពីវិធានការដោះស្រាយសង្គ្រាម ស៊ីវិលក្នុងអំឡុង៦ឆ្នាំកន្លងមកនៅស៊ីរី ស្វែងរកដំណោះស្រាយ ចំពោះកម្មវិធីនុយ ក្លេអ៊ែររបស់ស.ស.បកូរ៉េ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាស ធាតុ បរិស្ថាន ជន ចំណាកស្រុកនិងត្រួតពិនិត្យព្រំដែន។ នាថ្ងៃដដែល មហាសន្និបាតអ.ស.បបានរៀបចំពិធីដឹងគុណចំពោះអតីតអគ្គ លេខាធិការអ.ស.បលោក Ban Ki-moon ដោយសារតែបានបម្រើមនុស្សលោកមិន ចេះនឿយហត់ក្នុងអំឡុងទសវត្សកន្លងទៅ៕