អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយសហគ្រាសវៀតណាមនិងមីយ៉ាន់ម៉ា
26/08/2017 08:23
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២៦សីហា នៅទីក្រុងយ៉ានហ្គន អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបប្រាស្រ័យជាមួយ តំណាងសហគ្រាសជួរមុខរបស់វៀតណាមនិងមីយ៉ាន់ម៉ា។

អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបប្រាស្រ័យជាមួយ តំណាងសហគ្រាសជួរមុខរបស់វៀតណាមនិងមីយ៉ាន់ម៉ា (រូបថតៈ TTXVN) អញ្ជើញចូលរួមនិងថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Pham Binh Minh បានលើកច្បាស់ថា ដំណើរទស្សនកិច្ច ថ្នាក់រដ្ឋនៅមីយ៉ាន់ម៉ាលើកនេះ របស់អគ្គលេខាបក្ស លោក Nguyen Phu Trong គឺ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ភាគីទាំងពីរបានឯកភាពបង្កើតទំនាក់ទំនង ដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ នាំទំនាក់ទំនងនេះឡើងកំពស់ថ្មី បង្កើតឱកាស ថ្មីសម្រាប់ជម្រុញទំនាក់ទំនងវៀតណាម-មីយ៉ាន់ម៉ាឲ្យអភិវឌ្ឍន៍ពេញលេញជាង។ លោក Pham Binh Minh មានបំណងថា មីយ៉ាន់ម៉ានៅបន្តកែលំអបរិយាកាសវិនិ យោគ បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមធ្វើការវិនិយោគនៅ មីយ៉ាន់ម៉ា។ នៅក្នុងជំនួបនេះ សហគ្រាសនៃប្រទេសទាំងពីរ បានសន្យា នឹងខិតខំប្រឹង ប្រែងថែមទៀត រួមចំណែកជម្រុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ និងអនុវត្តជាក់ស្តែងរាល់កិច្ចព្រមព្រៀងទទួលបានរវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ៕
Related





