VOV WorldVOV World
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith
13/09/2018 13:10
(VOVWORLD) - នាព្រឹកថ្ងៃទី១៣ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួយជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ក្នុងឱកាសមកបំពេញទស្សនកិច្ច ចូលរួមសន្និសីទ WEF ASEAN 2018 នៅប្រទេសវៀត ណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith   នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងទៅ។ ទន្ទឹមនឹងនោះស្នើរអោយរដ្ឋាភិបាលទាំងពីរ សម្របសម្រួលនិងដឹកនាំបណ្ដាក្រសួង ស្ថាប័ននិងបណ្តាខេត្តនានាឲ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហាលំបាកនិងឧបសគ្គសំដៅលើកកំពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគនិងពាណិជ្ជកម្ម...។ អគ្គលេខាបក្សក៏បានសម្ដែងនូវការចែករំលែកជាមួយនឹងការបាត់បង់រួមទាំងការខូចខាតរបស់ប្រជាជនAttapeu ដោយឧប្បត្តិហេតុបាក់ទំនប់វារីអគ្គិសនី បណ្តាលឲ្យភ្លៀងធ្លាក់ ទឹកជំនន់នៅខេត្តមួយចំនួនរបស់ឡាវនាពេលកន្លងទៅ ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនៅតំបន់រងគ្រោះនឹងយកឈ្នះលើផលវិបាក, ស្តារផលិតកម្មនិងស្ថេរភាពនៃជីវិតរបស់នៅប្រចាំថ្ងៃ។  រីឯខ្លួនវិញ នាយករដ្ឋមន្ដ្រីឡាវបានអបអរសាទរចំពោះការដែលវៀតណាមបានរៀបចំប្រកបដោយជោគជ័យនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន និងថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងជំនួយឧបត្ថម្ភ ដែលវៀតណាមបានផ្តល់ ឱ្យឡាវតាំងពីមុនរហូងដល់បច្ចុប្បន្ន។ លោក Thongloun Sisoulith បានអះអាង ថារដ្ឋាភិបាលឡាវនឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល វៀតណាមដើម្បីដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធិភាពនូវ ខ្លឹមសារនៃកិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងកិច្ចប្រជុំលើកទី ៤០ និងត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ច សហប្រតិបត្តិការវៀតណាម ឡាវនាពេលខាងមុខ៕