VOV WorldVOV World
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា
07/02/2026 08:16
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុងភ្នំពេញ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមមួយចំនួនធំដែលកំពុងរស់នៅ និងសិក្សានៅកម្ពុជា។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា។ (រូបថត៖ VOV) អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានចែករំលែកទស្សនៈលើជោគវាសនាថ្មីរបស់ប្រទេសជាតិ បន្ទាប់ពីមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានសង្កត់ធ្ងន់លើគោលដៅនៃការនាំប្រទេសវៀតណាមចូលទៅក្នុងយុគសម័យថ្មី។ អគ្គលេខាបក្ស លោក តូ ឡឹម ថ្លែងនៅក្នុងជំនួប។ (រូបថត៖ VOV) ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោកតូ ឡឹម បានបញ្ជាក់ថា៖ "យើងត្រូវតែខិតខំធ្វើយ៉ាងម៉េចដើម្បីធានាថា ការធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងភ្នំពេញចំណាយពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវការផ្លូវហាយវេ និងផ្លូវដែកល្បឿនលឿន។ ចុះការដឹកជញ្ជូនតាមផ្លូវគោកវិញ? ចុះការដឹកជញ្ជូនតាមផ្លូវទឹកវិញ? បន្ទាប់មកមានការតភ្ជាប់ក្នុងវិស័យទូរគមនាគមន៍ ហិរញ្ញវត្ថុ ពន្ធដារ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស"។ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹមបានជូនថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក  និងកញ្ចប់អំណោយចំនួន ២០០ កញ្ចប់ដល់សមាគមជនខ្មែរ-វៀតណាម ម្បីជួយឧបត្ថម្ភដល់ប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាក។ (រូបថត៖ VOV) ក្នុងឱកាសរៀបចំអបអរសាទរបុណ្យតេតប្រពៃណីឆ្នាំមមីអដ្ឋស័ក ២០២៦ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹមបានជូនថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក និងកញ្ចប់អំណោយចំនួន ២០០ កញ្ចប់ដល់សមាគមជនខ្មែរ-វៀតណាម ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាក។ នៅយប់ថ្ងៃទី ៦ ខែកុម្ភៈ នៅទីស្នាក់ការព្រឹទ្ធសភាកម្ពុជា (ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋដើម្បីទទួលស្វាគមន៍អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញចូលរួមក៏មានវត្តមាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងកម្ពុជាផងដែរ។ នៅថ្ងៃទី ៦ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សំដៅវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានក្នុងរយៈពេលកន្លងមក និងពិភាក្សាអំពីវិធានការដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៅពេលខាងមុខ។ នៅយប់ថ្ងៃទី ៦ ខែកុម្ភៈ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ ដោយបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជាប្រកបដោយផ្លែផ្កា; ធ្វើជាសហប្រធាននៃកិច្ចប្រជុំកម្រិតខ្ពស់រវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរវាងប្រមុខបក្សទាំងបីគឺវៀតណាម កម្ពុជា និងឡាវនៅកម្ពុជាផងដែរ៕
TAG
VOV/VOVworld/អគ្គលេខាបក្ស/លោក តូ ឡឹម/ជួបសំណេះសំណាល/ជនវៀតណាម/កម្ពុជា