VOV WorldVOV World
អគ្គលេខាបក្ស Nguyen Phu Trong មានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរដ្ឋធានីហាណូយ
29/06/2012 11:08
នាថ្ងៃទី ២៩ មិថុនា អគ្គលេខាបក្ស កុម្មុយនីស្តវៀត ណាម លោក Nguyen Phu Trong និងបណ្ដាសមាជិក សមាជិកាសភាទីក្រុងហាណូយ មណ្ឌលបោះឆ្នោត ទីមួយ បានមានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ រាយការណ៍អំពីលទ្ធផលនៃសម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី ១៣។
អគ្គលេខាបក្ស Nguyen Phu Trong មានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរដ្ឋធានីហាណូយ
នាថ្ងៃទី ២៩ មិថុនា អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងបណ្ដាសមាជិកសភាទីក្រុងហាណូយ មណ្ឌលបោះឆ្នោតទីមួយ បាន មានជំនួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀត ណាម នីតិកាលទី ១៣។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស  Nguyen Phu Trong បានលើកច្បាស់ថា៖ ពង្រីកនូវបណ្ដាសមិទ្ធផលរបស់រដ្ឋសភា នីតិកាលមុនៗសម័យ ប្រជុំលើកទី ៣ រដ្ឋសភា នីតិកាលទី ១៣ បន្តមានបណ្ដាការផ្លាស់ប្តូរថ្មី អំពីពេលវេលា  ខ្លឹមសារ និងរូបភាពដំណើរការកិច្ចប្រជុំ  ឆ្លើយតប់នឹងតម្រូវការអភិវឌ្ឍន៍របស់ ប្រទេសជាតិ និងគោលបំណងរបស់អ្នកបោះឆ្នោត។ ផ្លាស់ប្តូរមតិជាមួយអ្នកបោះ ឆ្នោត អំពីកិច្ចការបរទេស អគ្គលេខា បានចាត់ទុកថា ត្រូវការបែងចែកអោយច្បាស់ លាស នោះគឺដៃគូរ ឬ មុខសញ្ញា ដើម្បីពីនោះ មានយុទ្ធសាស្ត្រការពារប្រទេសជាតិ ការពារសមិទ្ធផលបដិវត្តន៍ ។ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ការពារយ៉ាងដាច់ខាតឯករាជអធិបតេយ្យភាពឯកភាពបូរណភាពដែនដី នោះគឺបញ្ហា ពិសិដ្ឋ។ទី២ គឺត្រូវការពាររបបនេះសមិទ្ធីផលនេះការពាបក្ស។ត្រូវរក្សាការពារឲ្យ បានបរិស្ថានសន្តិភាពស្ថិរភាពដើម្បីកសាងនឹងអភិវឌ្ឌ្យន៏ប្រទេសជាតិ។អគ្គលេខា បក្ស Nguyen Phu Trong បានស្នើថ្នាក់ដឹកនាំបណ្តាខ័ណ្ឌ  Ba Dinh ខ័ណ្ធHoan Kiem នឹងទីក្រុងហាណូយបន្តស្រាយបំភ្លឺ នឹងឆ្លើយតបយ៉ាងច្បាស់លាស់ជាក់ស្តែងបណ្តា បញ្ហាដែលអ្នកបោះឆ្នោតលើកឡើង។បញ្ហាទាំងនេះនឹងត្រូវបានបណ្តាសមាជីកសភា បូកសរុប ដាក់ជូនទៅរដ្ឋសភានឹងបណ្តាក្រសួងបណ្តាផ្នែកទាក់ទិននានា ពិនិត្យមើល នឹងដោះស្រាយត្រឹមត្រូវតាមសមត្ថកិច្ច៕ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ​មានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ (Image: Internet)

More