បន្ទាប់ពីមកដល់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នារសៀលថ្ងៃទី៣១ ខែឧសភា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ ក្នុងសួនផ្កាអាស៊ាន ដែលមានទីតាំងនៅតំបន់ទីក្រុងចាស់អ៊ីនត្រាមូរ៉ូស នៃទីក្រុងម៉ានីល។ ក្នុងបរិយាកាសដ៏ឱឡារិកនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានដាក់កម្រងផ្កាដោយគោរព និងបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន ហូជីមិញ ថ្នាក់ដឹកនាំដ៏មហិមាររបស់ប្រជាជាតិវៀតណាម ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុតស៊ូដណ្តើមឯករាជ្យជាតិ និងសន្តិភាពពិភពលោក។

វិមានលោកប្រធានហូជីមិញ ក្នុងសួនផ្កាអាស៊ាន មិនត្រឹមតែជាវិមានរំលឹកដល់លោកប្រធាន ហូជីមិញប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃចំណង់មិត្តភាពវៀតណាម-ហ្វីលីពីន និងស្មារតីសាមគ្គីភាពអាស៊ានទៀតផង៕