នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ពីគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រ សហគមន៍ជនវៀតណាមនៅបរទេសជានិច្ច ដោយចាត់ទុកសហគមន៍ជាផ្នែកមួយដែលមិនអាចបំបែកបាន និងជាធនធានសំខាន់របស់ប្រជាជាតិវៀតណាម។ នាពេលខាងមុខ គោលនយោបាយមួយចំនួនទាក់ទងនឹងជនជាតិវៀតណាមនៅបរទេសនឹងបន្តកែសម្រួល សំដៅបង្កលក្ខខណ្ឌសម្រាប់ជនជាតិវៀតណាមនៅបរទេស ក្នុងការរួមចំណែកកាន់តែច្រើនដល់មាតុភូមិ។
ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានសម្តែងនូវបំណងប្រាថ្នាចង់ឲ្យ សហគមន៍ជនវៀតណាមនៅហ្វីលីពីន បន្តសាមគ្គី ជួយគ្នាទៅវិញទៅមក ធ្វើសមាហរណកម្ម និងគោរពច្បាប់ប្រទេសសាមី ចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាព និងរួមចំណែកជាក់ស្តែងដល់មាតុភូមិ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងជាស្ពានដ៏រឹងមាំដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
ក្នុងពេលជាមួយគ្នានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យស្ថានទូត វៀតណាមប្រចាំនៅប្រទេសហ្វីលីពីន បន្តយកចិត្តទុកដាក់ និងបំពេញល្អថែមទៀតការងារសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស រក្សា និងពង្រឹងទំការតភ្ជាប់រវាងប្រជាជនជាមួយស្រុកកំណើត ព្រមទាំងធ្វើការឃោសនា និងចលនាប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ប្រទេសសាមី បំពេញល្អការងារគាំពារពលរដ្ឋ និងគាំទ្រយ៉ាងសកម្មដល់សកម្មភាពសហគមន៍៕




