អញ្ជើញរាយការណ៍ជូនអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនៅក្នុងជំនួបនេះ លោកស្រី ង្វៀន ធី ថាញ់ អនុប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រតិភូសមាជិការសភានីតិកាលទី១៦ បានមានប្រសាសន៍ថា រដ្ឋសភានីតិកាលទី១៦ មានប្រតិភូសមាជិការសភាចំនួន ១៥០នាក់ ដែលស្មើនឹង ៣០% នៃចំនួនប្រតិភូសរុប។ ក្រុមប្រតិភូសមាជិការសភាវៀតណាម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ បានក្លាយជាវេទិកាសម្រាប់ភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពសភា។

អញ្ជើញថ្លែងនៅក្នុងជំនួប អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានសង្កត់ធ្ងន់ថា រដ្ឋសភានីតិកាលទី១៦ មានការទទួលខុសត្រូវយ៉ាងធំធេងក្នុងការអនុវត្តជាក់ស្តែងរាល់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្ស អនុវត្តគោលដៅសម្រាប់ឆ្នាំ២០៣០ និងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យឆ្នាំ ២០៤៥។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងនាមជាតំណាងប្រជាជាតិទាំងមូល ដោយចែករំលែកការទទួលខុសត្រូវចំពោះបញ្ហាទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋសភា បញ្ញា និងភាពក្លាហានរបស់សមាជិការសភាត្រូវបង្ហាញឱ្យឃើញកាន់តែខ្លាំងឡើងនៅក្នុងគុណភាពលើរាល់សេចក្តីសម្រេចចិត្តគោលនយោបាយ។ អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម បានស្នើថា៖ "គណៈប្រតិភូត្រូវរក្សាទំនាក់ទំនងជាប្រចាំជាមួយមូលដ្ឋាន ដោយចំណាយពេលវេលាដើម្បីជួបជាមួយអ្នកដែលមិនសូវមានពេល ចូលរួមវេទិកាផ្លូវការ។ ពីស្ថានភាពរស់នៅរបស់គ្រួសារមួយ ឬកម្មករមួយ ពួកគេត្រូវតែយល់ថាតើនោះជាការលំបាកផ្ទាល់ខ្លួន ឬជាការបង្ហាញពីភាពមិនគ្រប់គ្រាន់នៃគោលនយោបាយដែលប៉ះពាល់ដល់មនុស្សជាច្រើន។ ការត្រួតពិនិត្យត្រូវតែរួមចំណែកដល់ការធានាសិទ្ធិរបស់ប្រជាពលរដ្ឋ បង្កើនប្រសិទ្ធភាពនៃការអនុវត្ត និងការគ្រប់គ្រងអំណាច"។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានស្នើឱ្យភ្នាក់ងារ និងគណៈប្រតិភូរបស់រដ្ឋសភាបង្កើតលក្ខខណ្ឌសម្រាប់ប្រតិភូសមាជិការសភាចូលរួមក្នុងសកម្មភាពឃ្លាំមើលសំខាន់ៗ។ លទ្ធផលឃ្លាំមើលត្រូវតែប្រើប្រាស់ដើម្បីកែលម្អច្បាប់ កែសម្រួលគោលនយោបាយ និងពិចារណាលើការទទួលខុសត្រូវក្នុងសិទ្ធិអំណាចរបស់ខ្លួន។ លទ្ធផលនៃការតាមដានអនុវត្ត និងការជឿទុកចិត្តរបស់អ្នកបោះឆ្នោត គឺជាមូលដ្ឋានសំខាន់សម្រាប់វាយតម្លៃការអនុវត្តរបស់ប្រតិភូ៕