នៅក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅទីក្រុងណៃពិដោរ កាលពីថ្ងៃទី ២៩ ខែតុលា រដ្ឋមន្ត្រីការបរទេស លោក U Tin Maung Swe និងបេសកជនពិសេសប្រធានអាស៊ាន លោកស្រី Maria Theresa Lazaro បានធ្វើកិច្ចពិភាក្សាសំខាន់ៗលើវិធានការដើម្បីស្តារតួនាទី និងសិទ្ធិរបស់មីយ៉ាន់ម៉ាក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុច លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកសកម្មភាពជំនួយមនុស្សធម៌បន្ថែមទៀតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ ជាពិសេសទីតាំងដែលពិបាកទៅដល់៕
VOV - ថៃ





