អគ្គលេខាបក្សកុម្មុយនីស្ត Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap
25/11/2012 08:38
ក្នុងរយះពេល២ថ្ងៃ (ថ្ងៃទី ២៤ និងទី២៥ វិច្ឆិកា) អគ្គលេខា បក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap អំពីស្ថានភាព អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមនិងការងារកសាងបក្ស។

(VOV)_ក្នុងរយះពេល២ថ្ងៃ (ថ្ងៃទី ២៤ និងទី២៥ វិច្ឆិកា) អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap អំពី ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងការងារកសាងបក្ស។ លោកបានវាយតំលៃខ្ពស់ ចំ ពោះលទ្ធផល ដែលបក្សភាគ និងប្រជាជនខេត្តទទួលបាន ក្នុងរយះពេល២ឆ្នាំ អនុវត្តសេច ក្ដី សម្រេចចិត្តមហាសន្និបាត លើកទី ១១ របស់បក្ស។ ការទិតៀននិងស្វ័យទិតៀនតាម ស្មារតី នៃសេចក្ដីសម្រេចចិត្ត សន្និបាតលើកទី ៤ គណះកម្មាធិការបក្សកុម្មុយ នីស្តវៀត ណាម នីតិកាលទី ១១ ត្រូវបានអនុវត្តដ៏ត្រឹមត្រូវ។ លោក Nguyen Phu Trong គូសបញ្ជាក់ថា÷ “ ឥទ្ធិពលនៃសេចក្ដីសម្រេចចិត្តសន្និបាត លើកទី ៤ គណះកម្មាធិការបក្សកុម្មុយបីស្ត វៀតណាម គឺព្រមានទប់ស្កាត់នរណាដែលគ្មានមនសិការ អនុវត្តកិច្ចការតាមការកំណត់រ បស់ច្បាប់។ យើងត្រូវតស៊ូជាមួយលិទ្ធិឯកជននិយមជាដាច់ខាត។ ទន្ទឹមនឹងនោះ យើងក៏ ត្រូវធានា ស្ថិរភាពដើម្បីឈានទៅមុខ។” មុននោះ ថ្ងៃទី ២៤ វិច្ឆិកា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានជួបធ្វើការជាមយយ ថ្នាក់ដឹកនាំ ជាមួយអ្នកភូមិ Phu Hiep ស្រុក Tam Nong អំពី ការអភិវឌ្ឍន៍ កសិកម្ម កសាងជនបទថ្មី និងការងារកសាងបក្ស។ ក្នុងឱកាសទៅទស្សនា ខេត្ត Dong Thap អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទៅ អុធ ធូបនៅធ្នូជីទួត Nguyen Sinh Sac នៅទីក្រុង Cao Lanh ជូនអំណោយដល់គ្រួសារ គោលនយោបាយ និងគ្រួសារកសិករផលិតពូកែមួយចំនួននៅស្រុក Tam Nong៕ អគ្គលេខាបក្សកុម្មុយនីស្ត Nguyen Phu Trong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap( http://www.qdnd.vn/)
Related
More




