អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមអញ្ជើញសាកសួរសុខទុក្ខនិងអបអរសាទរកាសែត Quan doi nhan dan
19/10/2015 09:19
(VOVworld) - លោក Nguyen Phu Trong បានស្នើរឲ្យ កាសែត Quan doi nhan dan ត្រូវរក្សារឹងមាំនូវតួនាទីជា សម្លេងរបស់ស្នងការយោធាមជ្ឈឹម ក្រសួងការពារ ប្រទេស ក៏ដូចជាសម្លេងរបស់ប្រជាជន របស់កម្លាំង ប្រដាប់អាវុធ ទៀតផង។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅទស្សនាបន្ទប់ប្រពៃណី របស់កាសែត Quan doi nhan dan (VOVworld) - នាព្រឹកថ្ងៃទី១៩ តុលា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុខទុក្ខនិងអបអរសាទរកម្មាភិបាល បុគ្គលិកនិងយុទ្ធជននៃកាសែត Quan doi nhan dan (កងទ័ពប្រជាជន) ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបោះពុម្ភផ្សាយច្បាប់កាសែតដំ បូង (ថ្ងៃទី២០ តុលា)។នៅទីនេះ លោក Nguyen Phu Trong បានស្នើរឲ្យកាសែត Quan doi nhan dan ត្រូវរក្សារឹងមាំនូវតួនាទីជាសម្លេងរបស់បក្សទ័ពមជ្ឈឹម ក្រសួងការពារប្រទេស ក៏ ដូចជាសម្លេងរបស់ប្រជាជន របស់កម្លាំងប្រដាប់អាវុធ ទៀតផង។លោកអគ្គលេខា បក្ស Nguyễn Phú Trọng មានគោលបំណងថា កាសែត Quân đội nhân dân បន្តតស៊ូ បន្ទោសភាពអសកម្ម បដិសេធទស្សនៈ ការយល់ដឹងខុសឆ្គងទាំងឡាយព្រមទាំង បន្តឃោសនា ផ្សព្វផ្សាយរូបភាពទឹកដី វៀតណាម កងទ័ពប្រជាជនវៀតណាមជា មួយសហគមន៍អន្តរជាតិ ហើយផ្ដល់ ព័ត៌មានស្ដីពីបញ្ហាសំខាន់ៗនៃពិភពលោក ផងដែរ៕
Related







