VOV WorldVOV World
អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ដូ ទៀនស៊ី ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការ​មជ្ឈិមបក្ស​នីតិកាលទី១៤
23/01/2026 07:13
(VOVWORLD) - នៅថ្ងៃទី ២២ ខែមករា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលថ្មី ដោយមានសមាជិកចំនួន ២០០រូប ក្នុងនោះ មានសមាជិកពេញសិទ្ធិចំនួន ១៨០ រូបនិងសមាជិកបម្រុងចំនួន ២០រូប។
អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ដូ ទៀនស៊ី ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការ​មជ្ឈិមបក្ស​នីតិកាលទី១៤
 អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ដូ ទៀនស៊ី ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។ រូបថត៖ VOV លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកពេញសិទ្ធិទាំង ១៨០ រូបនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។ លោក ដូ ទៀនស៊ី កើតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ១៩៦៥ នៅខេត្តហ៊ឹងអៀន។ លោកមានសញ្ញាបត្រម៉ាស្ទ័រផ្នែកអភិបាលកិច្ចពាណិជ្ជកម្ម សញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកគរុកោសល្យគណិតវិទ្យា និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកទ្រឹស្តីនយោបាយ។ លោក ដូ ទៀនស៊ី គឺជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ ទី ១៣ និងទី១៤ និងជាសមាជិករដ្ឋសភានីតិកាលទី ១៤ និងទី ១៥។ លោក ដូ ទៀនស៊ី គឺជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ ទី ១៣ និងទី១៤ និងជាសមាជិករដ្ឋសភានីតិកាលទី ១៤ និងទី ១៥។ រូបថត៖ VOV ក្នុងអំឡុងពេលធ្វើការនៅខេត្តហ៊ឹងអៀនលោក ដូ ទៀនស៊ី បានកាន់មុខតំណែងជាច្រើនដូចជា៖ លេខាគណៈកម្មាធិការបក្សស្រុកវ៉ាន់ឡាំ អនុប្រធានគណៈចាត់តាំងខេត្ត ប្រធានគណៈចលនាមហាជនខេត្តនិងជាប្រធានសមាគមន៍អក្សរសាស្ត្រនិងសិល្បៈខេត្ត អនុលេខាគណៈកម្មាធិការបក្សខេត្ត អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ហើយលេខាគណៈកម្មាធិការបក្សខេត្តហ៊ឹងអៀន។ នៅខែមិថុនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចផ្ទេរ និងតែងតាំងលោក ដូ ទៀនស៊ី ជាអគ្គនាយកវិទ្យុសំឡេងវៀតណាម៕
TAG
VOV/VOVworld/វិទ្យុសំឡេងវៀតណាម/ជាប់ឆ្នោត/គណៈកម្មាធិការ​មជ្ឈិមបក្ស​/

More