អ៊ីរ៉ាក់៖ IS ទន្ទ្រានកាន់កាប់ទីក្រុង Ramadi ទាំងស្រុង
18/05/2015 10:31
(VOVworld) – មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់បានទទួលស្គាល់ថា៖ ទីក្រុង Ramadi នៅខេត្ត Anbar នៃប្រទេសនេះបានធ្លាក់ ចូលក្នុងបាតដៃរបស់អង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យ ប្រកាស” (IS) នាថ្ងៃទី១៧ ឧសភា។

អ៊ីរ៉ាក់៖ IS ទន្ទ្រានកាន់កាប់ទីក្រុង Ramadi ទាំងស្រុង (Image: VNA) (VOVworld) – មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់បានទទួលស្គាល់ថា៖ ទីក្រុង Ramadi នៅខេត្ត Anbar នៃប្រទេសនេះបានធ្លាក់ចូលក្នុងបាតដៃរបស់អង្គការភេវរកម្ម “រដ្ឋឥស្លាម ស្វ័យ ប្រកាស” (IS) នាថ្ងៃទី១៧ ឧសភា។ នេះគឺជាបរាជ័យធ្ងន់ធ្ងរបំផុតនៃរដ្ឋ អំណាច Baghdad គិតតាំងពីរដូវកក្តៅឆ្នាំ ២០១៤ មក។ តាមមន្ត្រីតំបន់មួយរូប បានឲ្យដឹងថា៖ បណ្ដាជនប្រដាប់អាវុធ IS បានទន្ទ្រានកាន់កាប់រាល់មេបញ្ជា ការដ្ឋាននៃកងពលតូច ទី ៨ នៅភាគខាងជើងទីក្រុង Ramadi បន្ទាប់ពីការប៉ះ ទង្គិចដ៏សាហាវជាមួយកំលាំង សន្តិសុខនិងជនប្រដាស់អាវុធឥស្លាម Sunni។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi បានបញ្ជាឲ្យបណ្ដាកងកំលាំង នៅទីក្រុង Ramadi បន្តប្រយុទ្ធប្រឆាំងនឹង IS។ ទន្ទឹមនឹងនោះ កំលាំងសេណា ជនឥស្លាម Shiite កំពុងទៅកាន់ទីក្រុងនេះដើម្បីជួយ ឧបត្ថម្ភដណ្តើមបាន ការត្រួតពិនិត្យឡើងវិញ៕
Related




