អ៊ីរ៉ង់ទុកចំហលទ្ធភាពនៃការកាត់បន្ថយការចម្រាញ់អ៊ុយរ៉ាញ៉ូម ប្រសិនបើទណ្ឌកម្មទាំងអស់ត្រូវបានលុបចោល
10/02/2026 08:27
(VOVWORLD) - អាជ្ញាធរអ៊ីរ៉ង់នាថ្ងៃទី ៩ ខែកុម្ភៈ បានចេញសារដ៏រឹងមាំមួយដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នៅតែ "បាត់បងទំនុកចិត្តយ៉ាងខ្លាំង" ចំពោះសហរដ្ឋអាមេរិក ប៉ុន្តែបានទុកចំហលទ្ធភាពនៃការសម្របសម្រួលលើបញ្ហានុយក្លេអ៊ែរ ហើយត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយកម្រិតនៃការចម្រាញ់អ៊ុយរ៉ាញ៉ូម ប្រសិនបើទណ្ឌកម្មទាំងអស់ត្រូវបានលុបចោល។

រោងច្រកចម្រាញ់អ៊ុយរ៉ាញ៉ូម Natanz នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។ រូបថត៖ AEOI ថ្លែងនៅក្នុងជំនួបជាមួយបណ្តាឯកអគ្គរដ្ឋទូតនៅទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានឲ្យដឹងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ទៅរកការចរចា "ដ៏ម៉ឺងម៉ាត់ និងមានលក្ខណៈស្ថាបនា" ក្រោមលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីនតោនបង្ហាញពីសុច្ឆន្ទៈស្រដៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា "ការបាត់បងទំនុកចិត្តយ៉ាងខ្លាំងនៅតែមាន ដោយសារតែអាកប្បកិរិយារបស់សហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ"។ ទន្ទឹមនឹងនេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានអំពាវនាវឱ្យមានឯកភាពជាតិនៅមុនខួបលើកទី ៤៧ នៃបដិវត្តន៍អ៊ីស្លាម (១៩៧៩-២០២៦) ក្នុងបរិបទដែលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក។ នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ អនុប្រធានាធិបតី និងជាប្រមុខអង្គការថាមពលអាតូមិកអ៊ីរ៉ង់ លោក Mohammad Eslami បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់អាចពិចារណា ពង្រាយអ៊ុយរ៉ាញ៉ូមចម្រាញ់មកត្រឹម ៦០% ប្រសិនបើទណ្ឌកម្មអន្តរជាតិទាំងអស់ ជាពិសេសរបស់សហរដ្ឋអាមេរិកត្រូវបានលុបចោល៕
TAG
VOV/VOVworld/អ៊ីរ៉ង់/ការចម្រាញ់អ៊ុយរ៉ាញ៉ូម/ទណ្ឌកម្ម/អាមេរិក
Related





