អ៊ីរ៉ង់៖NATOដម្លើងប្រព័ន្ធ ប្រឆាំងកាំជ្រួចនៅទួគី នឹងធ្វើឲ្យគ្រោះអាសន្ន អស្ថិរភាពក្នុងតំបន់
26/11/2012 08:04
(VOVworld) – នាថ្ងៃទី ២៥ វិច្ឆិកា បណ្ដាមធ្យោបាយ ឃោសនាអ៊ីរ៉ង់បាន ដកស្រងពាក្យសំដីរបស់ប្រធាន រដ្ឋសភាអ៊ីរ៉ង់ លោក Ali Larijani ដែលបានព្រមានថា៖ ការដែល អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដម្លើងប្រព័ន្ធប្រឆាំងកាំជ្រួចនៅទួគី នឹងធ្វើឲ្យគ្រោះអាសន្ន អស្ថិរភាពក្នុងតំបន់ កើតមានភាពតានតឹងថែមទៀត។

(VOVworld) – នាថ្ងៃទី ២៥ វិច្ឆិកា បណ្ដាមធ្យោបាយឃោសនាអ៊ីរ៉ង់បានដកស្រងពាក្យ សំដីរបស់ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Larijani ដែលបានព្រមានថា៖ ការដែល អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដម្លើងប្រព័ន្ធប្រឆាំងកាំជ្រួចនៅទួគី នឹងធ្វើឲ្យគ្រោះអាសន្នអស្ថិរភាពក្នុងតំបន់ កើតមានភាពតានតឹងថែមទៀត។ មុននោះ នាថ្ងៃទី ២១ វិច្ឆិកា តួគីបានស្នើ NATO ដម្លើងប្រព័ន្ធការពារកាំជ្រួចក្នុងតំបន់ព្រំដែន របស់ខ្លួនជាមួយស៊ីរី សំដៅជួយដល់ឲ្យប្រព័ន្ធការពារកាំជ្រួចរបស់ទួគី។ អគ្គលេខាធិការ NATO លោក Ander Fogh Rasmussen បានឲ្យដឹងថា៖ NATO នឹងពិភាក្សារអំពីសំណើរ នេះ។ ស្តីពីបញ្ហានេះ នាដ្ងៃទី ២៣ វិច្ឆិកា អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ លោក Ramin Mehmanparast បានថ្កោលទោសរាល់កាយវិការយោធាបនីយកម្មបញ្ហា ស៊ីរី។ ទន្ទឹមនឹងនោះ លោក Mehmanparast បានសង្កត់ធ្ងន់ថា៖ ស្ថានភាពនឹងធូរស្រាល បើសិនជា បណ្ដាប្រទេសមានឥទិ្ធពលរួមគ្នាស្វែងរករាល់ដំណោះស្រាយនយោបាយ សំរាប់បញ្ហានានានៅក្នុងតំបន់ ៕ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ លោក Ramin Mehmanparast (Image: Internet)
Related
More




