VOV WorldVOV World
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយអារ៉ាប់ប៊ីសាអូឌីតដើម្បីដោះស្រាយបញ្ហាក្នុងតំបន់
26/08/2015 10:54
(VOVworld) – នាថ្ងៃទី ២៥ សីហា មជ្ឈដ្ឋានមន្ត្រីការ បរទេសរបស់អ៊ីរ៉ង់បាន អះអាងថា៖ ប្រទេសនេះត្រៀម ខ្លួនជាស្រេចជួបសន្ទនាជាមួយអារ៉ាប់ប៊ីសាអ៊ូឌីត សំដៅស្តារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឡើងវិញ។
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយអារ៉ាប់ប៊ីសាអូឌីតដើម្បីដោះស្រាយបញ្ហាក្នុងតំបន់
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយអារ៉ាប់ប៊ីសាអូឌីតដើម្បី ដោះស្រាយបញ្ហាក្នុងតំបន់ (Image: VNA) (VOVworld) – នាថ្ងៃទី ២៥ សីហា មជ្ឈដ្ឋានមន្ត្រីការបរទេសរបស់អ៊ីរ៉ង់បាន  អះអាងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយអារ៉ាប់ប៊ី សាអ៊ូឌីត សំដៅស្តារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឡើងវិញ។ ក្នុងសន្និសីទ កាសែតរួម ជាមួយសមភាគី Ghana លោកស្រី Hannah Tetteh ដែលកំពុងមាន ដំណើរ ទស្សនកិច្ចនៅ Tehran នោះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការខំប្រឹងប្រែង ក្នុងតំបន់សំដៅប្រឆាំងអំពើហឹង្សារនិងលទ្ធិជ្រុលនិយមដើម្បីផលប្រយោជន៍ រួមរបស់ភាគីទាំងពីរ។ នាថ្ងៃដ ដែល អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុក បញ្ហាអារ៉ាប់និងអាហ្វ្រិក លោក Hossein Amir Abdollahian បានប្រកាសថា៖ អ៊ីរ៉ង់សា្វគមរការសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយអារ៉ាប់ប៊ីសាអូឌីត សំដៅស្តារឡើងវិញសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕