អ៊ីរ៉ង់ត្រៀមរៀបចំពង្រីកទំហំធំកម្មវិធីនិយក្លេអែរ
19/02/2012 08:26
(VOVWORLD)-តាមបណ្តាអ្នកកាទូតមិនបញ្ចេញ ឈ្មោះឲ្យដឹងថា៖អ៊ីរ៉ង់ត្រៀម រៀបចំពង្រីកកម្មវិធីនុយ ក្លេអែររបស់ខ្លួនក្នុងទំហំធំនៅមូលដ្ឋានក្រោមដី១។

ប្រធានាធិបតី អ៊ីរ៉ង់ទស្សនាមូលដ្ឋាននុយក្លេអែរ១កន្លែង(រូបថត៖internet) (VOVWORLD)-តាមបណ្តាអ្នកកាទូតមិនបញ្ចេញឈ្មោះឲ្យដឹងថា៖អ៊ីរ៉ង់ត្រៀម រៀបចំ ពង្រីកកម្មវិធីនុយក្លេអែររបស់ខ្លួនក្នុងទំហំធំនៅមូលដ្ឋានក្រោមដី១។តាម មជ្ឈស្ថាន អ្នកកាទូតថា៖តេហេរ៉ង់បានត្រៀមរៀបចំមូលដ្ឋាននេះដើម្បីតម្លើងម៉ាស៊ីនបំបែកស្នូល ធាតុសសៃកាបោនជំនាន់ថ្មីរាប់ពាន់ម៉ាស៊ីន( Carbon Fiber Centrfuge)។ ម៉ាស៊ីនទាំង នេះអាចផលិតអ៊ុយរ៉ានីញោមចម្រើនធាតុឆាប់នឹងមានប្រសិទ្ធភាពច្រើន ជាងម៉ាស៊ីន ដែលកំពុងធ្វើសកម្មភាព។បណ្តាអ្នកកាទូតក៏ឲ្យដឹងដែរថា៖ប្រព័ន្ធអគ្គិសនីប្រព័ន្ធ បំពង់បង្ហូរនឹងឧបករណ៏ឧបត្ថម្ភដល់បណ្តាម៉ាស៊ីនបំបែកស្នូលថ្មីនេះបានសំរេចរួចរាល់។ ក៏ទាក់ទិនដល់អ៊ីរ៉ង់ដែរ តាមទីភ្នាក់ងារសាព៏តមាន IRNA របស់អ៊ីរ់ង់បានឲ្យ ដឹងកាល ពីថ្ងៃទី១៨កុម្ភះថា៖បណ្តានាវាចម្បាំងរបស់អ៊ីរ៉ង់បានបើកចូលសមុទ្រ ម៉េឌិតទែរ៉ាណេ ក្រោយពីបានបើកឆ្លង់កាត់ព្រែកជីក Suez របស់អេហ្សីប។នេះជា លើកទី២ក្នុងឆ្នាំ កន្លងទៅដែលនាវាចម្បាំងអ៊ីរ៉ង់បើកចូលសមុទ្រម៉េឌិតទែរ៉ាណេ។លើកទី១គឺនៅខែ កុម្ភះ២០១១ដែលបានបង្កឲ្យមានការប្រឆាំងជំទាស់យ៉ាង ស្រួចស្រាល់ពីសំណាក់ អាមេរីកនឹងអ៊ីស្រអែល៕
Related







