អ៊ីស្រាអែលធ្វើពហិការរដ្ឋាភិបាលសាមគ្គីជាតិរបស់ប៉ាឡេស្ទីន
02/06/2014 10:57
(VOV)_វិទ្យុផ្សាយសម្លេងរបស់អ៊ីស្រាអែល បានជូនដំណឹងនាថ្ងៃទី១ មិថុនា ថា៖ Tel Avip បានបដិសេធ មិនអនុញ្ញត្តិអោយរដ្ឋមន្ត្រីចំនួន៣រូប នាពេលអនាគ តរបស់ប៉ាឡេស្ទីន ចូលក្នុងតំបន់ត្រើយខាងលិច ពីតំបន់ Gaza មក មុន

នាយករដ្ឋមន្ត្រី Benjamin Netanyahu (TTXVN) (VOV)_វិទ្យុផ្សាយសម្លេងរបស់អ៊ីស្រាអែល បានជូនដំណឹងនាថ្ងៃទី១ មិថុនា ថា៖ Tel Avip បានបដិសេធ មិនអនុញ្ញត្តិអោយរដ្ឋមន្ត្រីចំនួន៣រូប នាពេលអនាគ តរបស់ប៉ាឡេស្ទីន ចូលក្នុងតំបន់ត្រើយខាងលិច ពីតំបន់ Gaza មក មុន ពេលដែល ប៉ាឡេស្ទីនប្រកាសជាផ្លូវការអំពីរដ្ឋាភិបាលសាមគ្គីភាពថ្មី។ ពេលដែលបានសួរអំពី បញ្ហានេះ ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu និង រដ្ឋមន្ត្រីក្រសួង ការពារជាតិអ៊ីស្រាអែល មិននាំចេញការអធិប្បាយណា១ចំពោះ ព័ត៍មាន នេះទេ។ ភាគីប៉ាឡេស្ទីនក៏បានទទួលស្គាល់ថា៖ រដ្ឋមន្ត្រីទាំង៣រូបនេះ បានផ្ញើសំណូមពរ ចូមទៅតំបន់ត្រើយខាងលិច ពីតំបន់ Gaza ពីថ្ងៃទី១៩ ឧសភាមក ប៉ុន្តែ សំណូមពរ នេះត្រូវបានបដិសេធភ្លាម។ តាមផែនការ ប៉ាឡេស្ទីននឹងប្រកាស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលសាមគ្គីជាតិ នាថ្ងៃទី២ មិថុនា។ភាគីរដ្ឋាភិបាលអ៊ីស្រាអែលបានជូនដំណឺងអោយភាគីប៉ា ឡេស្ទីនថា៖ គេធ្វើពហិការរដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន។ ប្រតិកម្មចំពោះការគំរាម គំហែងរបស់អ៊ីស្រាអែល ប្រធានាធិបតីប៉ាឡេស្ទីន mahmud Abbas ប្រកាសថា៖នឹងតបតវិញរាល់បទដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែល៕
Related







