អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនតថ្មីនៅភាគខាងកើត Jerusalem
20/03/2014 08:07
(VOVworld) – នាថ្ងៃទី ១៩ មិនា អ៊ីស្រាអែលបានអនុម័តលើផែនការកសាងផ្ទះថ្មី ចំនួន ១៨៦ ខ្នងនៅភាគខាងកើតទីក្រុង Jerusalem។

អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនតថ្មីនៅភាគខាងកើត Jerusalem (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៩ មិនា អ៊ីស្រាអែលបានអនុម័តលើផែនការកសាងផ្ទះថ្មី ចំនួន ១៨៦ ខ្នងនៅភាគខាងកើតទីក្រុង Jerusalem។ សេចក្តីសម្រេចពោលខាង លើរបស់អ៊ីស្រាអែលត្រូវបានធ្វើឡើង ក្នុងកាលៈទេសៈ បណ្ដាការចរចារសន្តិភាព ជាមួយប៉ាឡេស្ទីនអាចទទួលបរាជ័យមុនកាលកំណត់ (ថ្ងៃទី ២៩ មេសាខាងមុខ)។ ខណៈដែល វ៉ាស៊ីនតោនជួបការលំបាកក្នុងការដាស់តឿនភាគីទាំង ២ ឯកភាពអំពី ការផ្តើមគំនិតរួមសំដៅពន្យាពេលបណ្ដាការចរចារសន្តិភាពដល់ចុងឆ្នាំ ២០១៤ ។ គិតដល់ពេលនេះ ប៉ាឡេស្ទីនមិនយល់ព្រមពន្យាពេលបណ្ដាការចរចារណាមួយ ដោយសារ អ៊ីស្រាអែលនៅបន្តកសាងទីប្រជុំជនតទៅទៀត៕
Related
More




