អ៊ីស្រាអែលបើកទូលាយការវាយប្រហារលើដីគោកតម្រង់ទៅលើតំបន់ Gaza
20/07/2014 09:03
(VOVworld) – នាថ្ងៃទី ២០ កក្កដា កងទ័ពអ៊ីស្រាអែលបាន ប្រកាសថា៖ ប្រទេសនេះ នឹងបើកទូលាយការវាយប្រហារ លើដីគោកតម្រង់ទៅលើតំបន់ Gaza ក្នុងកាលៈទេសៈ ជំលោះដ៏បង្ហូរឈាមខ្លាំងបំផុតនៅទីនេះពីឆ្នាំ ២០០៩ ដោយមាន មនុស្សចំនួនជាង ៣៦០ នាក់ត្រូវស្លាប់។

អ៊ីស្រាអែលបើកទូលាយការវាយប្រហារលើដីគោកតម្រង់ទៅលើតំបន់ Gaza (Image: VNA) (VOVworld) – នាថ្ងៃទី ២០ កក្កដា កងទ័ពអ៊ីស្រាអែលបានប្រកាសថា៖ ប្រទេសនេះ នឹងបើកទូលាយការវាយប្រហារលើដីគោកតម្រង់ទៅលើតំបន់ Gaza ក្នុងកាលៈទេសៈ ជំលោះដ៏បង្ហូរឈាមខ្លាំងបំផុតនៅទីនេះពីឆ្នាំ ២០០៩ដោយមាន មនុស្សចំនួនជាង ៣៦០ នាក់ត្រូវស្លាប់។ សេចក្តីថ្លែងការរបស់កងទ័ពអ៊ីស្រាអែលបាន លើកច្បាស់ថា៖ នាយប់ថ្ងៃទី ២០ កក្កដា ដំណាក់កាលលើដីគោកនៃយុទ្ធនាការការពារខ្សែព្រំដែននឹង ត្រូវបានបើកទូលាយ។ កងកំលាំងបំពេញបន្ថែមនឹងចូលរួមការប្រយុទ្ធប្រឆាំងនឹង ភេវរកម្មនៅតំបន់ Gaza ដើម្បីនាំមកសន្តិភាពឡើងវិញសំរាប់ប្រជាជន អ៊ីស្រាអែល។ ក្នុងពេលនោះ ការធ្វើបាតុកម្មប្រឆាំងជំទាស់យុទ្ធនាការយោធារបស់ អ៊ីស្រាអែល តម្រងទៅលើតំបន់ Gaza បានរីករាយកាលនៅប្រទេសជាច្រើន ដូចជា៖ អង់គ្លេស បែលហ្ស៊ីក និង អ៊ីរ៉ង់ ជាដើម៕
Related







