អ៊ីស្រាអ៊ែលរំលឹកវិញ្ញាណក្ខ័ន្ធជនជីហ្វដែលត្រូវបានសម្លាប់រង្គាល
24/04/2017 10:32
(VOVworld) - ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៣ដល់ ថ្ងៃទី២៤ មេសា អ៊ីស្រាអ៊ែល បានរៀបចំពិធីរំលឹក វិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលត្រូវបានរបបណាស៊ី សម្លាប់ រង្គាលក្នុងសង្គ្រាមលោកលើកទី២។

ទិដ្ឋភាពនៃពិធីរំលឹកវិញ្ញាណក្ខ័ន្ធ (រូបថត៖AFP/TTXVN) (VOVworld) - ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ មេសា អ៊ីស្រា អ៊ែលបានរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលត្រូវបានរបបណាស៊ីសម្លាប់ រង្គាលក្នុងសង្គ្រាមលោកលើកទី២។ការរំលឹកខួបវិញ្ញាណក្ខ័ន្ធគ្រោះប្រល័យពូជ សាសន៍ជនជីហ្វប្រមាណ៦លាននាក់នោះ ចាប់ផ្ដើមដោយពិធីដ៏មហោឡារឹកមួយ នៅទីក្រុង Jerusalem ដោយមានការចូលរួមរបស់ប្រធានាធិបតីលោក Reuven Rivlin និងនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu។ពិធីនេះចាប់ ផ្ដើមដោយការបង្ហូតទង់ ជាតិពាក់កណ្ដាល បន្ទាប់នោះ មនុស្ស៦នាក់ដែលនៅរស់ ក្រោយពីគ្រោះប្រល័យ ពូសសាសន៍ជនជីហ្វ តំណាងឲ្យជនរងគ្រោះចំនួន៦ លាននាក់ បានអុជភ្លើងគប់ ចំនួន៦។ក្នុងអំឡុង២៤ម៉ោង ភោជនីយដ្ឋាន រោង ភាពយន្ត និងកន្លែងលេងកំសាន្ត ទាំងអស់សុទ្ធតែបិទទ្វារ។ហើយស្ថានីយផ្សាយ សម្លេងនិងទូរទស្សន៍ ត្រឹមតែផ្សាយ ព័ត៌មានទាក់តិនដល់គ្រោះប្រល័យពូជ សាសន៍ជនជីហ្វតែប៉ុណ្ណោះ៕
Related







