VOV WorldVOV World
អង្គភាពអាជីវកម្មកូរ៉េខាងត្បូងចាត់ទុកក្រុងហាណូយនិងក្រុងហូជីមិញគឺស្និទ្ធិស្នាលបំផុតសម្រាប់អ្នកវិនិយោគ
15/02/2016 10:26
(VOVworld)-យោងតាមការស្ទាបស្ទង់មតិដោយវិទ្យាស្ថានសេដ្ឋកិច្ចឧស្សា ហកម្មនិងពាណិជ្ជកម្មកូរ៉េខាងត្បូង (KIET) អនុវត្តនាពេលថ្មីៗនេះ
អង្គភាពអាជីវកម្មកូរ៉េខាងត្បូងចាត់ទុកក្រុងហាណូយនិងក្រុងហូជីមិញគឺស្និទ្ធិស្នាលបំផុតសម្រាប់អ្នកវិនិយោគ
បឹង Hoan Kiem នៃទីក្រុងហាណូយ (VOVworld)-យោងតាមការស្ទាបស្ទង់មតិដោយវិទ្យាស្ថានសេដ្ឋកិច្ចឧស្សាហកម្ម និងពាណិជ្ជកម្មកូរ៉េខាងត្បូង (KIET) អនុវត្តនាពេលថ្មីៗនេះ និងបាន ប្រកាសនា ថ្ងៃទី១៥កុម្ភៈ សរឲ្យឃើញថា មន្ត្រីនៃក្រុមហ៊ុនជាច្រើនរបស់កូរ៉េ ខាងត្បូងបាន ចាត់ទុកទីក្រុងហាណូយនិងទីក្រុងហូជីមិញជាទីក្រុងពីរក្នុង ចំណោមទីក្រុងជា ច្រើននៅទ្វីបអាស៊ីដែលពោរពេញទៅដោយភាពស្នីទ្ធ ស្នាលបំផុតសម្រាប់អ្នកវិនិ យោគ។ ក្នុងការស្ទាបស្ទង់មតិអំពីបរិយា កាសវិនិយោគនៅទីក្រុងហាណូយ ទីក្រុង ហូជីមិញរបស់វៀតណាម ; ទីក្រុង Delhi ក្រុង Mumbai និង Chennai របស់ឥណ្ឌា ក្រុងស៊ាងហៃ ក្រុង Chengdu និងក្រុង Qingdaoរបស់ចិន; ក្រុង Yangon របស់ម៉ីយ៉ាន់ ម៉ានិងក្រុង Jakarta របស់ឥណ្ឌូនេស៊ី លទ្ធផលគឺទីក្រុងហាណូយនិងក្រុងហូជីមិញ ចូលលំដាប់ ថ្នាក់ទី១និងទី២ក្នុងបញ្ជីឈ្មោះនេះ។ មតិជាច្រើនបានវាយតម្លៃថា ទីក្រុង ហូជីមិញសម្បូរទៅដោយធនធានមនុស្សមានសមត្ថភាពខ្ពស់ផងដែរ៕