អង្គភាពអាជីវកម្មរបស់ជប៉ុនជាច្រើនមានបំណងវិនិយោគនៅវៀតណាម
03/04/2015 10:24
(VOVworld)-ធនាគា Shoko Chukin របស់ជប៉ុននាថ្ងៃទី ២មេសាបានប្រកាស លទ្ធផលនៃការពិនិត្យអង្គភាព តូចនិងមធ្យម(SME)របស់ប្រទេសនេះ

អង្គភាពអាជីវកម្មរបស់ជប៉ុនជាច្រើនមានបំណងវិនិយោគនៅវៀតណាម (រូបថតៈ Hung Le) (VOVworld)-ធនាគា Shoko Chukin របស់ជប៉ុននាថ្ងៃទី២មេសាបានប្រកាស លទ្ធផលនៃការពិនិត្យអង្គភាពតូចនិងមធ្យម(SME)របស់ប្រទេសនេះចំនួន ៣.៧៥០អង្គភាព បានសរឲ្យឃើញថា វៀតណាមនៅតែជាទីមកដល់មួយក្នុង ចំណោម ទីមកដល់វិនិយោគគួឲ្យទាក់ទាញបំផុត។ ក្នុងចំណោមបណ្តា SME កំពុង សហការ ជាមួយ Shoko Chukin មានអង្គភាពចំនួន១១,៧%កំពុងអនុវត្តការវិនិយោគនៅ បរទេស ដែលភាគច្រើនមានសកម្មភាពនៅវិស័យកែច្នៃគ្រឿងយន្ត បច្ចេកវិទ្យា ព័ត៌មានជាដើម។ ប្រការគួរឲ្យគត់សម្គាល់គឺ មានអង្គភាពចំនួន ៤០,៧%មាន ផែនការដោយយកវៀតណាមជាទីមកដល់វិនិយោគ។នាបច្ចុប្បន្ន ចិនជាចំណាត់ ថ្នាក់លេខ១ជាទីមកដល់វិនិយោគគួឲ្យទាក់ទាញសម្រាប់ SME របស់ជប៉ុន បន្ទាប់មកគឺថៃនិងតៃវ៉ាន់របស់ចិន៕
Related




