VOV WorldVOV World
អង្គភាពអាជីវកម្មថៃជាច្រើនស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាម
08/07/2015 10:26
(VOVworld) - ក្នុងចំណោមប្រទេសនិងតំបន់ដែនដី ជាង១០០ដែលវិនិយោគនៅវៀតណាម ថៃឈរលំដាប់ ថ្នាក់ទី១០ដោយមានគំរោងការណ៍ចំនួន២៧០ជាមួយ ទុនសរុបចំនួន៦,៦ពាន់លានដុល្លាអាមេរិក។
អង្គភាពអាជីវកម្មថៃជាច្រើនស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាម
អង្គភាពអាជីវកម្មថៃឧទ្ទេសនាមផលិតផលនៅវេទិការ (VOVworld) - ក្នុងចំណោមប្រទេសនិងតំបន់ដែនដីជាង១០០ដែលវិនិយោគនៅ វៀតណាម ថៃឈរលំដាប់ថ្នាក់ទី១០ដោយមានគំរោងការណ៍ចំនួន២៧០ជាមួយ ទុនសរុបចំនួន៦,៦ពាន់លានដុល្លាអាមេរិក។ចំពោះអង្គភាពអាជីវកម្មថៃ វៀតណាម កំពុងជាទីផ្សារធំ១ដោយមានចំនួនប្រជាជន៩០លាននាក់ ស្ថានភាពនយោបាយ ស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍន៍ដោយឥតឈប់ឈរនិងចំណាយលើពលករនាបច្ចុប្បន្ន ស្មើរនឹងពាក់កណ្ដាលនៅថៃតែប៉ុណ្ណោះ។ក្នុងរយៈពេល២ឆ្នាំថ្មីៗនេះ អង្គភាពអាជី វកម្មថៃជាច្រើនមកកាន់វៀតណាមស្វែងរកឱកាសវិនិយោគ។ថ្លែងមតិនៅវេទិការ ពាណិជ្ជកម្មវៀតណាម-ថៃ នាព្រឹកថ្ងៃទី៨ កក្កដា នៅទីក្រុងហូជីមិញលោក Nguyen  The Hung នាយករងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាមបានឲ្យដឹងថា៖ “អង្គភាពអាជីវកម្មថៃមានលទ្ធភាពវិនិយោគ បើកទូលាយការធ្វើអាជីវកម្មនៅវៀត ណាមច្រើនជាងអង្គភាពអាជីវកម្មវៀតណាមនៅថៃ។ដោយសារអង្គភាពអាជីវ កម្មថៃមានគ្រឹះស្ថានអភិវឌ្ឍន៍រឹងមាំជាងនិងទទួលបានការជួយឧបត្ថម្ភដ៏ធំធេងពី រដ្ឋាភិបាល។ប៉ុន្តែអង្គភាពអាជីវកម្មវៀតណាមនឹងរៀនសូត្របានបទពិសោធន៍ ជាច្រើនពីអង្គភាពអាជីវកម្មថៃក្នុងដំណើរការសមាហរណកម្ម”៕

More