VOV WorldVOV World
អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ
25/08/2015 09:02
(VOV)_នារសៀលថ្ងៃទី២៤ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប លោក Volker Kauder ប្រធានគណៈប្រតិភូសម្ព័ន្ធ​ភាពប្រជាធិបតេយ្យ/សង្គមកិច្ចកាតូលិក ( CDU / CSU)
អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ
អង្គភាពអាជីវកម្មវៀតណាមនិងអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ (VOV)_នារសៀលថ្ងៃទី២៤ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប  លោក Volker Kauder ប្រធានគណៈប្រតិភូសម្ព័ន្ធ​ភាពប្រជាធិបតេយ្យ/សង្គមកិច្ច កាតូលិក ( CDU / CSU) ក្នុងរដ្ឋសភាអាល្លឺម៉ង់​។ នៅទីនេះ លោក Pham Binh Minh  បានអះអាងថា៖ វៀតណាមជានិច្ច​កាលគោរព និងយកចិត្តទុកដាក់ដល់ការអភិ វឌ្ឍន៍ទំនាក់ទំនងជាមួយអាល្លឺម៉ង់ ដែលជាប្រទេសដើរតួនាទីដ៏សែនសំខាន់នៅ អឺរ៉ុប និងលើពិភពលោក។ លោក Volker Kauder បានអះអាងថា៖រដ្ឋសភាអាល្លឺម៉ង់ ជានិច្ចកាលគាំទ្រ និងខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីផលប្រ យោជន៍សំរាប់ប្រទេសទាំងពីរ។ ​ភាគីទាំងពីរបានស្វាគមន៍ការដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU នឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ ហើយ ឯកភាពបន្តជំរុញស្ថាប័ន ​និង​អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ បង្កើនកិច្ចសហ ប្រតិបត្តិការ ពង្រីកឧត្តមភានិងព សក្ដានុភាពរបស់ភាគីទាំងពីរ នាំទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់​ កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕