អង្គភាពអាជីវកម្មវៀតណាមនិងអាមេរិកប្រឆាំងជំទាស់ការហូតពន្ធប្រឆាំងការគាំពារបង្កងដែលបាននាំចូលពីវៀតណាម
15/08/2013 10:30
គេហទំព័ររបស់សម្ព័ន្ធភាពជលផលអាមេរិកក៏បានចាត់ទុកថា÷ ផ្នែកឧស្សាហកម្មបង្កងក្នុងប្រទេស ត្រូវស្វែងរកដំណោះស្រាយយូរអង្វែងជំនួសអោយការអំពាវនាវអោយរដ្ឋាភិបាលហូតពន្ធ ប្រឆាំងការគាំពារចំពោះមុខទំនិញនាំចូល

បង្កង វៀតណាម(TTXVN) (VOV)_សេចក្ដីសម្រេចចិត្តចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មអាមេរិក អំពី ការហូតពន្ធប្រឆាំងការគាំពារបង្កងក្លាស់សេរដែលបាននាំចូលពីវៀតណាមបាន បណ្ដាលអរិចិត្តចំពោះអង្គភាពអាជីវកម្មវៀតណាមនិងអាមេរិក។ លោក Nguyen Van Kich អគ្គនាយកក្រុមហ៊ុនភាគហ៊ុនជលផល Cafatex ជាក្រុមហ៊ុននាំចេញ បណ្ដាមុខទំនិញពីបង្កងក្លាសសេបានចាត់ទុកថា÷ បណ្ដាអង្គភាពអាជីវកម្មកំពុង ធ្វើសកម្មភាពតាមយន្តការទីផ្សារ។ ដូច្នេះ មិនទទួលបានការគាំពារដោយឡែក ណាមួយពីរដ្ឋទេ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ÷ “ ក្នុងផ្នែកចិញ្ជឹម និងជាពិសេសគឺផ្នែកចិញ្ជឹមបង្កង គ្មានការជួយឧបត្ថម្ភជា ទឹកប្រាក់ណាទេ។ ប្រជាជនត្រូវគិតគូរធ្វើដោយខ្លួនឯង។ នេះគឺជាសេចក្ដី សម្រេច ចិត្តមិនសមភាពទេ។” ក៏នាថ្ងៃទី ១៤សីហា នៅអាមេរិក ក្នុងសម័យសួរដេញដោលចុងក្រោយអំពីការប្តឹងតវ៉ារបស់សម្ព័ន្ធភាពឧស្សាហកម្មបង្កង តំបន់ឈូងសមុទ្រអាមេរិក ចំពោះ ផលិតផលបង្កងក្លាសេដែលបាននាំចូលពីវៀតណាមនិងប្រទេសមួយចំនួន អង្គភាព អាជីវកម្មអាមេរិកជាច្រើនបានប្រឆាំងជំទាស់សំណូមពរហូតពន្ធប្រឆាំងការគាំពារ ចំពោះមុខទំនិញពោលខាងលើ។ Guy Pizzuti នាយកទទួលបន្ទុកជលផលរបស់ Publix Super Markets ជាផ្សារទំនើបមួយក្នុងចំណោមផ្សារទំនើបធំបំផុតចំនួន ១០របស់អាមេរិក បានអោយដឹងថា÷ “ គ្មានពេលណាខ្ញុំគិតថា÷ បង្កងចិញ្ជឹមនាំចូល និងបង្កងនេសាទ ជាផលិតផលចំនួន២ប្រកួតប្រជែងផ្ទាល់ជាមួយគ្នាទេ។ យើងខ្ញុំមានផែនការឧទ្ទេសនាមនិងលក់ ទៅតាមមុខទំនិញពោលខាងលើ។” មុននេះ គេហទំព័ររបស់សម្ព័ន្ធភាពជលផលអាមេរិកក៏បានចាត់ទុកថា÷ ផ្នែកឧស្សា ហកម្មបង្កងក្នុងប្រទេស ត្រូវស្វែងរកដំណោះស្រាយយូរអង្វែងដើម្បីរក្សារកម្លាំង ប្រកួតប្រជែង ជំនួសអោយការអំពាវនាវអោយរដ្ឋាភិបាលហូតពន្ធប្រឆាំងការលក់ បង្ខួចតំលៃ ឬ ប្រឆាំងការគាំពារចំពោះមុខទំនិញនាំចូល៕
Related





