VOV WorldVOV World
អង្គភាពអាជីវកម្មវៀតណាមយកចិត្តទុកដាក់វិនិយោគនៅខេត្តមូស្គូរបស់រុស្ស៊ី
21/01/2015 07:23
(VOV)_នាថ្ងៃទី២០ មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក ​Nguyen Thanh Son បានមានជំនួបធ្វើការជាមួយអភិបាលខេតុ្តមូស្គូ​ លោក ​Andrey Vorobiev ពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​និងវិនិយោគរវាងវៀតណាម
អង្គភាពអាជីវកម្មវៀតណាមយកចិត្តទុកដាក់វិនិយោគនៅខេត្តមូស្គូរបស់រុស្ស៊ី
          (VOV)_នាថ្ងៃទី២០ មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក ​Nguyen Thanh Son បានមានជំនួបធ្វើការជាមួយអភិបាលខេតុ្តមូស្គូ​ លោក ​Andrey Vorobiev ពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​និងវិនិយោគរវាង វៀតណាមនិងតំបន់នេះ។ នៅក្នុងជំនួបធ្វើការ​ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុ ញកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់នៃ​ប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពា ណិជ្ជកម្មនិងវិនិយោគ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើអត្ថន័យនិងសារសំខាន់ នៃការលាតត្រដាងអនុវត្តគំរោងការណ៍​សហប្រតិបត្តិការកសាងមណ្ឌលឧស្សាហ កម្មធុនស្រាល នៅខេត្តមូស្គូ។ លោក ​Nguyen Thanh Son បានអោយដឹងថា៖ អង្គ ភាពអាជីវកម្មតម្បាញកាត់ដេរ ​ផលិត​ក​សិផល ​និងម្ហូបអាហារវៀតណាម យកចិត្ត ទុកដាក់ជាច្រើន ចំពោះ​គំរោងការណ៍នេះ។  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក ​Nguyen Thanh Son           បញ្ចប់ជំនួបធ្វើការនេះ ភាគីទាំងពីរបានឯកភាពជំរុញល្បឿនពិភាក្សាខាង ​បច្ចេកទេស ដើម្បីចុះហត្ថលេខាលើគំរោងការណ៍បង្កើតមណ្ឌលឧស្សាហកម្មនៅ ខេត្តមូស្គូនេះដែរ៕