VOV WorldVOV World
អង្គការ IS ហ្វឹកហ្វឺនភេរវករសំរាប់ឧបាយកលធ្វើភេរវកម្មនៅរដ្ឋធានីរបស់រុស្ស៊ី
13/10/2015 08:31
(VOVworld) - ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នា ថ្ងៃទី១២ តុលាបានឲ្យដឹង ថាមុខសញ្ញាជាជនជាតិរុស្ស៊ី ដែលទើបនឹងត្រូវចាប់ឃាត់ខ្លួនដោយបទចោតប្រកាន់ មានឧបាយកលធ្វើភេរវកម្មនៅរដ្ឋធានីម៉ូស្គូ បានសំរេច វគ្គហ្វឹកហ្វឺនរបស់អង្គការ “រដ្ឋអ៊ីស្លាម” ស័យប្រកាស (IS) នៅប្រទេសស៊ីរី។
អង្គការ IS ហ្វឹកហ្វឺនភេរវករសំរាប់ឧបាយកលធ្វើភេរវកម្មនៅរដ្ឋធានីរបស់រុស្ស៊ី
(VOVworld) - ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នាថ្ងៃទី១២ តុលាបានឲ្យដឹងថា មុខសញ្ញាជាជនជាតិរុស្ស៊ីដែលទើបនឹងត្រូវចាប់ឃាត់ខ្លួនដោយបទចោតប្រកាន់មាន ឧបាយកលធ្វើភេរវកម្មនៅរដ្ឋធានីម៉ូស្គូ បានសំរេចវគ្គហ្វឹកហ្វឺនរបស់អង្គការ “រដ្ឋអ៊ី ស្លាម” ស័យប្រកាស (IS) នៅប្រទេសស៊ីរី។តាម FSB ថា មុខសញ្ញាទាំងនេះ បាន វិលត្រឡប់មករុស្ស៊ីនិងស្នាក់នៅទីនេះក្នុងរយៈពេលយូរអង្វែងមុនពេល ប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin បញ្ជាឲ្យការវាយប្រហារតាមជើង អាកាសតម្រង់ ទៅលើគោលដៅ IS នៅស៊ីរីតាមសំណើរពីរដ្ឋអំណាចប្រទេស មជ្ឈឹមបូព៌ានេះ។ មុននោះ គណៈកម្មាធិការប្រឆាំងភេរវកម្មជាតិរុស្ស៊ី (NAK) បានឲ្យដឹងថា ស្ថាប័ន នេះ នាថ្ងៃដដែលបានចាប់ឃាត់ខ្លួនមនុស្សមួយក្រុមដែលកំពុងអនុវត្តការវាយ ប្រហារភេរវកម្មតម្រង់ទៅលើប្រព័ន្ធចរាចរណ៍សាធារណៈនៅរដ្ឋធានីម៉ូស្គូផងដែរ៕