VOV WorldVOV World
អង្គការសហប្រជាជាតិនឹងអាមេរិកអំពាវនាវសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េពិនិត្យឡើងវីញផែនការបាញ់បង្ហោះ ផ្កាយរណប
17/03/2012 07:54
អគ្គលេខាធិការអង្គការសហប្រជាជាតិ​​Bankimoon​ បានដាស់តឿនសាធារណះ រដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េ ពិនិត្យឡើងវិញនូវផែនការបាញ់បង្ហោះផ្កាយ រណបនាខែ មេសាខាងមុខ​​ក្នុងពេលដែលអាមេរីកចាត់ទុកថា៖ទង្វើនេះអាចជះ ឥទ្ធិពលដល់ផែនការ ផ្តល់ជំនួយស្បៀងអាហារដល់សាធារណះរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េ។
អង្គការសហប្រជាជាតិនឹងអាមេរិកអំពាវនាវសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េពិនិត្យឡើងវីញផែនការបាញ់បង្ហោះ ផ្កាយរណប
​​សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​ប្រកាសបាញ់បង្ហោះផ្កាយរណប(រូបថត៖Internet) អគ្គលេខាធិការអង្គការសហប្រជាជាតិ​​Bankimoon​ បានដាស់តឿនសាធារណះ រដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ពិនិត្យឡើងវិញនូវផែនការបាញ់បង្ហោះផ្កាយរណបនាខែ  មេសាខាងមុខ​​ក្នុងពេលដែលអាមេរីកចាត់ទុកថា៖ទង្វើនេះអាចជះឥទ្ធិពលដល់ផែនការ ផ្តល់ជំនួយស្បៀងអាហារដល់សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។បន្ទាប់ពី បណ្តាញផ្សព្វផ្សាយរបស់សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​ផ្សាយសេចក្តីជូន ដំណឹងអំពីសេចក្តីសំរេចបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង​ក្នុងរយះពេល ពី ថ្ងៃទី១២ ដល់ទី​១៦មេសាខាងមុខដោយកាំជ្រួច  Unha 3 ​អាមេរិក កូរ៉េខាងត្បូងនឹង ជប៉ុន បានថ្កោលទោសផែនការនេះ។​សេចក្តីថ្លែងការណ៏ពីការិយាល័យរបស់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ​​​Bankimoonសម្តែងនូវក្តីព្រួយបារម្មណ៏ដ៏ធ្ងន់ធ្ងរ ចំពោះផែនការនេះ របស់សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​។អ្នកនាំពាក្សក្រសួង ការបរទេស អាមេរីក​​ Victoria  Nuland ​និយាយថា៖សេចក្តីជូនដំណឹងរបស់ទីក្រុង ព្យុងយ៉ាងអាច ធ្វើឲ្យការផ្តល់ជំនួយស្បៀងអាហារក្លាយទៅជាលំបាកជាងទៅទៀត។ កូរ៉េខាងត្បូងចាត់ ទុកថា៖​រឿងបាញ់បង្ហោះផ្កាយរណបគឺជាអំពើរបង្ករឿងហេតុ​១។រីឯ ជប៉ុនអំពាវនាវដល់ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​អត់ធ្មត់នឹងបញ្ឈប់ ការបាញ់បង្ហោះផ្កាយ រណបនេះ៕

More