ប្រជាជនរង់ចាំទទួលបានស្បៀងអាហារសង្គ្រោះបន្ទាន់នៅ Trostianets ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៩ មីនា ឆ្នាំ២០២២។ (រូបថត៖ AFP/VNA) |
តាមនោះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចែកចាយនំប៉័ងចំនួន ៣៣០.០០០ ដល់គ្រួសារនៅទីក្រុង Kharkov ក៏ដូចជាផ្គត់ផ្គង់ដល់តំបន់ជម្លោះផ្សេងទៀត រួមទាំង Sumy តាមរយៈក្បួនរថយន្តមនុស្សធម៌ចំនួន ២។ គេរំពឹងថា ក្នុងរយៈ ពេលខាងមុខនេះ ក្បួនរថយន្តដឹកអាហារកាន់តែច្រើន នឹងមកដល់អ៊ុយក្រែនផងដែរ។ អ្នកសម្របសម្រួលផ្នែកសង្គ្រោះបន្ទាន់របស់ WFP លោក Jakob Kern បានឲ្យដឹងថា ក្រោមផែនការ អង្គការសហប្រជាជាតិនឹងបន្តជួយឧបត្ថម្ភដល់ជនងាយរងគ្រោះ បំផុតនៅអ៊ុយក្រែន៕







