អ្នកជំនាញការនៃ អ.ស.ប. បានចាប់ផ្តើមរាយឈ្មោះឃ្លាំងអាវុធគីមីរបស់ស៊ីរី
03/10/2013 08:16
(VOVworld) - នេះគឺជាផ្នែកមួយក្នុងការព្រមព្រៀងអំពី ការបំផ្លាញចោលឃ្លាំង អាវុធគីមីនៅស៊ីរីនៅមុនពាក់ កណ្ដាលឆ្នាំ ២០១៤។

អ្នកជំនាញការនៃ អ.ស.ប. បានចាប់ផ្តើមរាយឈ្មោះឃ្លាំងអាវុធ គីមីរបស់ស៊ីរី។ (Image: Vietnam+) (VOVworld) - អ្នកជំនាញការនៃ អ.ស.ប. បានចាប់ផ្តើមរាយឈ្មោះឃ្លាំងអាវុធ គីមីរបស់ស៊ីរី។ នេះគឺជាផ្នែកមួយក្នុងការព្រមព្រៀងអំពីការបំផ្លាញចោលឃ្លាំង អាវុធគីមីនៅស៊ីរីនៅមុនពាក់កណ្ដាលឆ្នាំ ២០១៤។ ក្រុមអ្នកជំនាញការចំណុះ អង្គការហាមឃាត់ការប្រើប្រាស់និងជួញដូរអាវុធគីមី (OPCW) បានទៅកាន់ រដ្ឋធានី Damascus របស់ ស៊ីរី នាថ្ងៃទី ១ តុលា ដើម្បីអនុវត្តសេចក្តីសម្រេចិត្ត លេខ ២១១៨ នៃក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. ស្តីអំពីការបំផ្លាញចោលអាវុធ គីមីនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីស៊ីរី លោក Wael al-Halqi បានឲ្យដឹងថា៖ សង្គ្រាមស៊ីវិលនៅស៊ីរីបានធ្វើឲ្យមណ្ឌលសាធារណៈ និងឯកជនខូបខាតជាប្រាក់ប្រមាណ ១៦ ពាន់ ៥ រយ លានដុល្លាអាមេរិកនិង ប្រជាជនស៊ីរីចំនួន ២ លាននាក់ត្រូវភៀសខ្លួន ។ ក្នុងពេលនោះ គណៈកម្មាធិ ការជាន់ខ្ពស់នៃ អ.ស.ប. ទទួលបន្ទុកបញ្ហាជន ភៀសខ្លួន (UNHRC) បាន ប្រកាសថា៖ ប្រទេសចំនួន ១៧ ក្នុងនោះមាន អាមេរិក បារាំងនិងអ៊ូស្រ្តាលី បានឯកភាពទទួលជនភៀសខ្លួនសីរី៕
Related






