VOV WorldVOV World
អ្នកជំងឺដំបូងឆ្លងវីរុស Zika នៅចិនសេះស្បើយ
15/02/2016 08:37
(VOVworld) - គណៈកម្មាធិការថែទាំសុខភាពនិងផែន ការគ្រួសារចិនបានជូនដំណឹងថា អ្នកជំងឺដំបូងដែល ឆ្លងវីរុស Zika នៅប្រទេសនេះបានចាកចេញពីមន្ទីរ ពេទ្យនាថ្ងៃទី១៤ កុម្ភៈ។
អ្នកជំងឺដំបូងឆ្លងវីរុស Zika នៅចិនសេះស្បើយ
បុគ្គលិកសុខាភិបាលបាញ់ថ្នាំកំចាត់មូសនៅស្រុក Ganxian ខេត្ត Jiangxi (រូបថត៖Xinhua/TTXVN) (VOVworld) - គណៈកម្មាធិការថែទាំសុខភាពនិងផែនការគ្រួសារចិនបានជូនដំណឹង ថា អ្នកជំងឺដំបូងដែលឆ្លងវីរុស Zika នៅប្រទេសនេះបានចាកចេញពីមន្ទីរពេទ្យនា ថ្ងៃទី១៤ កុម្ភៈ។មុននោះ ចិននាថ្ងៃទី៩ កុម្ភៈ បានបញ្ជាក់ថា ករណីឆ្លង វីរុស Zika ដំបូងគឺបុរសម្នាក់ មានអាយុ៣៤ឆ្នាំ មកពីខេត្ត Jiangxi។អ្នកជំងឺនេះវិលត្រឡប់ពី វេណេហ្ស៊ុយអេឡាហើយមានរោគសញ្ញាដូចជាគ្រុន ឈឺក្បាលនិងវិល មុខតាំងពី ថ្ងៃទី២៨ មករា។បុរសរូបនេះត្រូវបានព្យាបាលនៅមន្ទីរពេទ្យនៅស្រុកកំណើត ចាប់តាំងពីថ្ងៃទី៦ កុម្ភៈ។គិតរហូតដល់ពេលនេះ មានប្រទេសចំនួន៣១នៅអាមេ រិកឡាទីន ទ្វីបអឺរ៉ុបនិងទ្វីបអាស៊ីបញ្ជាក់ថា មានករណីឆ្លងវីរុស Zika៕