អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះសម័យពិភាគ្សារបស់រដ្ឋសភាអំពីស្ថានភាព សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ
02/11/2015 10:00
(VOVworld) - តាមរបៀបវារៈនៃសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៣ នាព្រឹកថ្ងៃទី២ វិច្ចិកា សមាជិក សមាជិការសភាវៀតណាមបានពិភាគ្សាអំពីលទ្ធផល នៃការអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៥និងផែនការអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦។

(VOVworld) - តាមរបៀបវារៈនៃសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៣ នា ព្រឹកថ្ងៃទី២ វិច្ចិកា សមាជិកសមាជិការសភាវៀតណាមបានពិភាគ្សាអំពីលទ្ធផលនៃ ការអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥និងផែនការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមឆ្នាំ២០១៦។តាមដានដោយផ្ទាល់នូវសម័យប្រជុំលើកនេះតាមរលកវិទ្យុ សម្លេង ទូរទស្សន៍ អ្នកបោះឆ្នោតជាច្រើនកុះករនៅទូទាំងប្រទេស បានវាយតំលៃ ខ្ពស់ចំពោះគុណភាពនៃសម័យប្រជុំលើកនេះ។លោក Bui Gia Hieu អ្នកបោះឆ្នោត នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានចែករំលែកថា៖ “ខ្ញុំយកចិត្តទុកដាក់ដល់បញ្ហាចំនួន២។ទី១គឺបញ្ហារៀបចំរចនាសម្ព័ន្ធធនាគារឡើង វិញ គ្រប់គ្រងបាននូវអត្រាអតិផរណានិងបន្តមានវិធានការជួយឧបត្ថម្ភឲ្យអង្គភាព អាជីវកម្មទាក់ទងនឹងប្រភពទុន។ទី២គឺបញ្ហាប្រជាកសិករមិនទាន់បានយន្តការរដ្ឋ ជួយឧបត្ថម្ភ បង្កលក្ខណៈកសាងពាណិជ្ជសញ្ញាកសិផលវៀតណាម”។ សមាជិកសភាពិភាគ្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ (រូបថត៖TTXVN) រីឯលោក A Linh អ្នកបោះឆ្នោតនៅខេត្ត Kon Tum តំបន់ខ្ពង់រាបភាគកណ្ដាលវៀត ណាមបានឲ្យដឹងថា៖ “យើងខ្ញុំស្នើរឲ្យរដ្ឋ រដ្ឋសភាមានគោលនយោបាយអនុគ្រោះថែមទៀតអំពីបញ្ហា អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ក្រីក្រ ប្រមូលផ្ដុំវិនិយោគនៅតំបន់ឆ្ងាយដាច់ ស្រយាលនានា។ស្នើរឲ្យរដ្ឋាភិបាលមានគោលនយោបាយប្រមូលទិញកសិផល និងប្រើប្រាស់ផលិតផលសំរាប់ប្រជាកសិករ”៕
Related




