VOV WorldVOV World
អ្នកយកព័តមានបរទេសមានវត្តមាននៅប្រជុំកោះ Hoang Sa៖ ចិនកំពុងមានសកម្មភាពខុសឆ្គង
24/05/2014 09:03
Vovworld-ព្រឹត្តិការណ៍ចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមត្រូវបានសាធារណៈមតិក្នុងប្រទេសនិងអន្តរជាតិយកចិត្តទុកដាក់ជាពិសេស។
អ្នកយកព័តមានបរទេសមានវត្តមាននៅប្រជុំកោះ Hoang Sa៖ ចិនកំពុងមានសកម្មភាពខុសឆ្គង
អ្នកកាសែត Toshihiro Yatagal ប្រធានការិយាល័យដំណាងទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo News ប្រចាំនៅបាំងកក-ថៃ (VOV)        Vovworld-ព្រឹត្តិការណ៍ចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់ នៅដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមត្រូវបាន សាធារណៈមតិក្នុងប្រទេសនិងអន្តរជាតិយកចិត្តទុកដាក់ជាពិសេស។ ក្នុងប៉ុន្មាន ថ្ងៃកន្លងមក រួមជាមួយអ្នកយកព័ត៌មានក្នុងប្រទេស អ្នកកាសែតជាច្រើនរូបរបស់ ស្ថាប័នសារព័ត៌មានបរទេសបានមានវត្តមាននៅប្រជុំកោះ Hoang Sa ដើម្បីឃើញ សកម្មភាពរបស់នាវាចិន។ ឆ្លើយ​សម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អ្នកកាសែត Toshihiro Yatagal ប្រធានការិយាល័យដំណាងទីភ្នាក់ងារសារព័ត៌មាន ជប៉ុន Kyodo News ប្រចាំនៅបាំងកក-ថៃបានឲ្យដឹងថា៖ “ពេលខ្ញុំមកទីនេះខ្ញុំបានឃើញផ្ទាល់នឹងភ្នែកចិនបានដាក់ពង្រាយនាវាជាច្រើន នៅដំបន់នេះ។ ខ្ញុំបានឃើញជាច្រើនលើកថា ពេលនាវាវៀតណាម​ខិតមកជិត ស្ថានីយ៍ខួងនោះ ភាគីចិនបានបញ្ជូននាវាទៅទប់ស្កាត់។ ជួន​កាលមាននាវាចិន ៤ដល់៥គ្រឿងមកទប់ស្កាត់នាវាវៀតណាមមួយ។​ ខ្ញុំ​គិត​ថា​ភាគីចិនមិនគួរអនុវត្ត សកម្មភាពដូច្នេះក្នុងដំបន់នេះ។” អ្នកកាសែត Hoang Dinh Nam អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន AFP ប្រចាំនៅហាណូយ (VOV)        អ្នកកាសែត Hoang Dinh Nam អ្នកយកព័ត៌មាននៃទីភ្នាក់ងារ​សារ​ព័ត៌មាន AFP ប្រចាំនៅហាណូយ បានមានវត្តមានលើនាវាប៉ូលីស​សមុទ្រ​វៀតណាមទៅដំបន់ សមុទ្រ Hoang Sa។ អ្នកកាសែត Hoang Dinh Nam បានសង្កត់ធ្ងន់ថា អ្វីៗកំពុងប្រព្រឹត្ត ទៅលើស្ថានភាពជាក់ស្ដែងជាច្បាស់​ណាស់ថា​ព័ត៌មានដែលភាគីចិនចែងថា នាវា វៀតណាមបុកនាវាចិនគឺ​ប្រឌិត។        “ក្រោយរយៈពេល៤ដល់៥ថ្ងៃបំពេញការងារនៅដំបន់សមុទ្រ Hoang Sa ជា កន្លែងជិតនឹងកន្លែងចិនដាក់ស្ថានីយ៍ខួងនិងនាំមកក្រុមនាវាដ៏ច្រើន​ដើម្បីការពារ នោះ។ ជាច្បាស់ណាស់ថា ខ្ញុំបានឃើញការរំលោភដំបន់​សេដ្ឋកិច្ចផ្ដាច់មុខ២០០ ម៉ាយរបស់វៀតណាម។ ច្បាស់ណាស់ថា នៅ​ដំបន់​សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀត ណាមដែលចិនបាននាំក្រុមនាវាដ៏ច្រើននិងមានអំពើរខុសឆ្គងណាស់៕”