អនុម័តលើបញ្ជីឈ្មោះបេក្ខជនដែលជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤
22/01/2026 12:00
(VOVWORLD) - នាថ្ងៃទី ២២ ខែមករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម បានពិភាក្សានិងអនុវត្តន៍ខ្លឹមសារនានាអំពីការងារបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤។

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង គឿង បោះឆ្នោតជ្រើសរើសសមាជិកពេញសិទ្ធិនិងសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិតិកាលទី១៤។ (រូបថត៖ VNA) លោកអគ្គលេខាបក្ស តូ ឡឹម តាងនាមគណៈអធិបតី បានដឹកនាំសម័យប្រជុំ។ លោក ឡេ មិញហឹង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចាត់តាំងមជ្ឈិម តាងនាមគណៈអធិបតី បានបង្ហាញរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ ស្តីពីការងារបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤។ មហាសន្និបាតបានធ្វើការពិភាក្សា និងបោះឆ្នោតអនុម័តលើចំនួនសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ គឺ ២០០ រូប ដែលក្នុងនោះរួមមានសមាជិកពេញសិទ្ធិចំនួន ១៨០ រូប និងសមាជិកបំរុងចំនួន ២០ រូប។ គណៈអធិបតីបានស្តាប់បណ្តាប្រធានក្រុមប្រតិភូ ជម្រាបអំពីលទ្ធផលនៃការពិភាក្សារបស់ក្រុមប្រតិភូនីមួយៗ ចំពោះរបាយការណ៍ស្តីពីការងារបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤; ការឈរឈ្មោះ ការឧទ្ទេសនាម និងករណីសុំដកឈ្មោះចេញពីបញ្ជីបេក្ខភាពនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាល ទី ១៤។ គណៈអធិបតីបានរាយការណ៍ជូនមហាសន្និបាត និងបោះឆ្នោតអនុម័តលើបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤; បោះឆ្នោតជ្រើសរើសគណៈកម្មការរាប់សន្លឹកឆ្នោត; គណៈកម្មការរាប់សន្លឹកឆ្នោតបានណែនាំអំពីនីតិវិធីបោះឆ្នោត។ មហាសន្និបាតបានដំណើរការបោះឆ្នោត ប្រកាសលទ្ធផល និងអនុម័តលើបញ្ជីឈ្មោះបេក្ខជនដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤។ នាព្រឹកថ្ងៃទី ២៣ ខែមករា គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ នឹងប្រារព្ធសន្និបាតលើកទី ១។ នារសៀលថ្ងៃដដែល មហាសន្និបាតនឹងប្រារព្ធសម័យប្រជុំបិទជាផ្លូវការ៕
TAG
VOV/VOVworld/មហាសន្និបាត/បក្សកុម្មុយនិស្ត/វៀតណាម/លើកទី១៤/បញ្ជីឈ្មោះ/ជាប់ឆ្នោត
Related
More




