អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh៖ ខេត្ត Quang Ngai ត្រូវការពង្រីក ឧត្តមភាពដើម្បីអភិវឌ្ឍន៍ទេសចរណ៍
23/08/2018 13:37
(VOVWORLD) - នាថ្ងៃទី២២ ខែសីហា ក្រុមការងារមជ្ឈឹមដឹកនាំដោយអនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់។

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ថ្លែងមតិក្នុងជំនួបធ្វើការ ថ្លែងមតិនៅទីនេះ អនុ ប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យខេត្ត Quang Ngai បន្ត ជំរុញការអភិវឌ្ឍឧស្សាហកម្ម ហើយឆ្លៀតប្រើប្រាស់កម្មវិធីនានារបស់មជ្ឈឹមដូច ជាកម្មវិធីកាត់បន្ថយភាពក្រីក្រដោយចីរភាពនិងកម្មវិធីជនបទថ្មី ពង្រីកឧត្តមភាព របស់ខេត្តដើម្បីអភិវឌ្ឍន៍ទេសចរណ៍ អំពាវនាវឲ្យសហគ្រាសជាតិនិងអន្តរជាតិ បណ្ដាក់ទុនកសាងមណ្ឌលទេសចរបន្ថែមទៀត។ ទន្ទឹមនឹងនោះ ខេត្តត្រូវការយក ចិត្តទុកដាក់ដល់ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សន្តិសុខការពារជាតិឲ្យបាន រឹងមាំ ជំរុញខ្លាំងការងារឃោសនាអប់រំដល់អ្នកនេសាទអំពីមនសិការគោរពតាម ច្បាប់និងការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ៕
Related






