VOV WorldVOV World
អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទៅទស្សនកិច្ចនៅប្រទេសម៉ារ៉ុក
05/07/2017 11:34
(VOVWORLD) -ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤កក្កដា គណៈ ប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានអញ្ជើញទៅបំពេញទស្សនកិច្ចការ ងារនៅព្រះរាជាណាចក្រម៉ារ៉ុក។
អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទៅទស្សនកិច្ចនៅប្រទេសម៉ារ៉ុក
អនុប្រធានរដ្ឋសភា  លោក Phung Quoc Hien អញ្ជើញជួបចរចារជាមួយប្រធានសភាជាន់ទាបរបស់ម៉ារ៉ុក លោក Habib El Malki ក្នុងដំណើរទស្សនកិច្ចនេះ លោក Phung Quoc Hien បានអញ្ជើញជួបចរចារជាមួយប្រធានសភាជាន់ទាបរបស់ម៉ារ៉ុក លោក Habib El Malki និងអនុប្រធានព្រឹទ្ធ សភា លោក Abdessamad Kayouh។ នៅក្នុងបណ្តា ជំនួបធ្វើការនេះ លោក Phung Quoc Hien បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅ ម៉ារ៉ុកលើកនេះរបស់គណៈ ប្រតិភូវៀតណាមគឺសំដៅរួមចំណែកជម្រុញទំនាក់ទំនង សហប្រតិបត្តិការរវាងស្ថាប័នតាក់តែងច្បាប់នៃប្រទេសទាំងពីរ តាមនោះ រួមចំណែក បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងម៉ារ៉ុកនាពេលខាងមុខ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Phung Quoc Hien និងគណៈប្រតិ ភូរដ្ឋសភាវៀត ណាមបានអញ្ជើញជួបសវនការជាមួយនាយករដ្ឋមន្ត្រីម៉ារ៉ុក លោក Saadeddine El Othmani ផងដែរ។ លោក El Othmani មានបំណងថា ភាគីទាំងពីរ បើកទូលាយទំ នាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ទៅដល់វប្បធម៌ និងអប់រំ៕

More